ក្រុមហ៊ុន Twitter ដាក់អោយប្រើប្រាស់មុខងារផ្ញើប្រាក់ថ្មីមួយ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់របស់ខ្លួន (មានវីដេអូ)

អាមេរិក៖ ក្រុមហ៊ុនបណ្ដាញសង្គម Twitter បានបញ្ចេញ ធូល (Tool) ថ្មីមួយមានឈ្មោះថា ធីប ចរ «Tip Jar» ដោយវាមានតួនាទីក្នុងការផ្ញើប្រាក់ ប៉ុន្តែមិនមែនផ្ញើពីធនាគារមួយទៅធនាគារមួយនោះទេ ។
មុខងារមួយនេះ គឺក្រុមហ៊ុន Twitter បង្កើតឡើងដើម្បីឱ្យអ្នកប្រើប្រាស់ទាំងអស់របស់ខ្លួនអាចធ្វើការបរិច្ឆាគប្រាក់ទៅឱ្យគណនីណាមួយដូចជា អង្គការមិនស្វែងរកប្រាក់ចំណូល ក្រុមអ្នកស្រាវជ្រាវដើម្បីផលប្រយោជន៍មនុស្សជាតិ និងអ្នកកាសែតឯករាជ្យជាដើម ។
បើតាមក្រុមហ៊ុនបណ្ដាញសង្គមអាមេរិកមួយនេះ អ្នកប្រើប្រាស់អាចធ្វើការភ្ជាប់សេវាកម្ម ធីប ចរ បាន តាមរយៈគណនីរបស់ Twitter ហើយអាចប្រើប្រាស់សេវាកម្មទូទាត់ប្រាក់ដូចជា បែនខេប (Bandcamp), ខាស់ អេប (Cash App), ផេតទ្រីអន (Patreon), ផាល់ផេ (PayPal) និង វេនម៉ូ (Venmo) ក្នុងការផ្ញើប្រាក់ទៅឱ្យគណនីណាមួយ (Creators) ដែលចង់ផ្ញើ ដោយ Twitter មិនបានកាត់ថ្លៃសេវាឡើយ ៕ ប្រភព៖ CNBC

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner