ក្នុងរយៈពេល៤ខែឆ្នាំ២០២១នេះ តម្លៃអង្ករវៀតណាមបន្តកើនឡើង ដោយការនាំចេញបានជាង១ពាន់លានដុល្លារ (មានវីដេអូ)

វៀតណាម៖ ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២១នេះ វៀតណាមបាននាំចេញអង្ករគិតជាទឹកប្រាក់១.០១ពាន់លានដុល្លារ ខណៈតួលេខនេះ បានកើនឡើង១.២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០ ។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា ទំហំនៃការនាំចេញអង្ករបានធ្លាក់ចុះ១១ភាគរយ បើប្រៀបធៀបនឹងរយៈពេល៤ខែដំបូងកាលពីឆ្នាំ២០២០ ក្នុងនោះ មានចំនួន១លាន៩សែនតោន ។ យ៉ាងណាក៏ដោយ តម្លៃនាំចេញជាមធ្យមបានកើនឡើងប្រចាំឆ្នាំ ១៣.៤ភាគរយ ក្នុងនោះ ១តោនមានតម្លៃ៥៣៤ដុល្លារ ។ ទន្ទឹមគ្នា សមាគមនអាហារវៀតណាមបានព្យាករណ៍ថា ទំហំតម្លៃនៃការនាំចេញអង្ករវៀតណាមនឹងបន្តកើនឡើង ដោយសារតែតម្លៃលក់ចេញឡើងថ្លៃ ។ បើតាមក្រសួងកសិកម្ម និងអភិវឌ្ឍជនបទនោះ វៀតណាមគ្រោងនឹងផលិតអង្ករ៤៣លានតោន មានផែនការនាំចេញ៦.៥លានតោនក្នុងឆ្នាំ២០២១ ។
សូមជម្រាបថា វៀតណាមគឺជាប្រទេសលំដាប់ទី២លើពិភពលោក ក្នុងការនាំចេញអង្ករកាលពីឆ្នាំ២០២០ ក្នុងនោះមានចំនួនរហូតដល់ទៅ៦.២៥លានតោន ៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner