ទំព័រដើមកីឡាអគ្គរងកីឡាទូកកានូ អះអាងថា ទោះបីជួបបញ្ហាខ្វះខាតច្រើន ក្នុងបរិបទកូវីដ-១៩ ប៉ុន្តែការតាំងចិត្តរបស់កីឡាករ...

អគ្គរងកីឡាទូកកានូ អះអាងថា ទោះបីជួបបញ្ហាខ្វះខាតច្រើន ក្នុងបរិបទកូវីដ-១៩ ប៉ុន្តែការតាំងចិត្តរបស់កីឡាករ និងគ្រូបង្វឹក នៅតែមានឆន្ទៈ មិនទម្លាក់ដៃ ក្នុងការហ្វឹកហាត់នោះទេ

អគ្គលេខាធិការរង សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា លោក ស្រ៊ុន លាង បានប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សរា តាមប្រព័ន្ធតេឡេក្រាមថៃ្ងនេះថា ព្រឹត្តិការណ៍២០កុម្ភៈ នៃការរីករាលដាលជំងឺកូវីដ-១៩ ចូលដល់សហគមន៍ បានធ្វើអោយកីឡាករ កីឡាការិនីជម្រើសជាតិទូកទាំងអស់ ដែលកំពុងបន្តហ្វឹកហាត់តាមផ្ទះរៀងៗខ្លួន ពិតជាជួបបញ្ហាលំបាកជាច្រើន ក្នុងការពង្រឹងបច្ចេកទេស ឆ្ពោះទៅប្រកួតជាលក្ខណៈអន្តរជាតិ ជាពិសេសត្រៀម ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

លោកអគ្គលេខាធិការរង បានបញ្ជាក់ថា បញ្ហាលំបាកក្នុងបរិបទជំងឺកូវីដ-១៩នេះ គឺធ្លាក់ចុះសមត្ថភាពខ្លាំង ដោយកីឡាករ កីឡាការិនីហ្វឹកហាត់ខ្លួនឯង ខ្វះសម្ភារៈជំនាញសម្រាប់ហ្វឹកហាត់ ខ្វះបណ្តាញទំនាក់ទំនង ទើបធ្វើឲ្យការតាមដានសកម្មភាពរបស់គ្រូបង្វឹកមិនគ្រប់គ្រាន់ ។ លោក ស្រ៊ុន លាង បន្ថែមទៀតថា បើទោះបីមានបញ្ហាប្រឈមទាំងអស់នេះ ក៏ថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់នៅតែមានការតាំងចិត្តខ្ពស់ខិតខំហ្វឹកហាត់ពុះពារគ្រប់ឧបសគ្គ ដើម្បីឈានទៅដណ្តើមជោគជ័យពីការប្រកួតជាលក្ខណៈអន្តរជាតិនានា ពិសេស ព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ចុងឆ្នាំ២០២១នេះ ម្ចាស់ផ្ទះបានដាក់បញ្ជូលប្រភេទកីឡាទូកកានូ និងរ៉ូអ៊ីង​ កាយ៉ាក់ ឲ្យប្រកួតប្រជែង ប៉ុន្តែមិនមានវិញ្ញាសារទូកប្រពៃណីនោះទេ ដោយឡែកព្រឹត្តការណ៍ កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងមានវត្តមាន ៕

spot_img
- Advertisement -spot_img
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
- Advertisement -spot_img

របាយការណ៍សំខាន់

ព័ត៌មានទូទៅ

ប្រធានបទពេញនិយម

- Advertisement -spot_imgspot_img

របាយការណ៍ថ្មីៗ

ព័ត៌មានទូទៅ