អតីតអ្នកប្រដាល់គុនខ្មែរ ធន់ សុភា បញ្ជាក់ថា យុវជនមកពីខេត្តកោះកុងម្នាក់ នឹងក្លាយជាកីឡាករជួរមុខ នាថ្ងៃអនាគត

យុវជនក្លិបប្រដាល់គុនខ្មែរក្រសួងការពារជាតិ ផាន ផានិត ដែលមានដើមកំណើតចេញពីស្រុក កោះស្តេច ខេត្ត កោះកុង ត្រូវបានអតីតអ្នកប្រដាល់គុនខ្មែរ លោក ធន់ សុភា មើលឃើញថា នឹងក្លាយជាកីឡាករជួរមុខម្នាក់ មានអានាគតត្រចះត្រចង់ ក្នុងអាជីពប្រដាល់គុនខ្មែរ ដោយសារការបង្ហាញវត្តមាន នៅលើសង្វៀនបច្ចុប្បន្នរបស់ផាន ផានិត ជោគជ័យច្រើនជាងបរាជ័យ ។


គ្រូបង្វឹក និងអតីតអ្នកប្រដាល់គុនខ្មែរល្បីឈ្មោះរូបនេះ បានបញ្ជាក់ថា ផានិត មានទេពកោសល្យនិងមានដុងពីកំណើត ក្នុងវិស័យកីឡាប្រដាល់នេះណាស់ ព្រោះថា ផាន ផានិត មានកាយសម្បទារឹងមាំ ចិត្តមុះមុតក្លាយហាន ឧស្សាហ៍ព្យាយាម ក្នុងការហ្វឹកហាត់ ដូច្នេះយ៉ាងយូមួយឆ្នាំទៀតប៉ុណ្ណោះ យុវជន រូបនេះ នឹងក្លាយជាអ្នកប្រដាល់គុនខ្មែរល្បីឈ្មោះជួរមុខ នៅកម្ពុជាជាក់ជាមិនខាន ។


ផាន ផានិត កំពុងបង្ហាញភាពលេចធ្លោ នៅសង្វៀនគុនខ្មែរ បានរៀបរាប់ឲ្យដឹងថា ការប្រឡូកក្នុងអាជីពប្រដាល់នេះ ដោយសារមើលឃើញថា មានតែអាជីពប្រដាល់មួយប៉ុណ្ណោះ ដែលអាចជួយឲ្យខ្លួនល្បី និងមានជីវភាពធូរធានាពេលអានាគត ។ យុវជនមកទិសនិរតីរូបនេះ ប្តេជ្ញាប្រឹងប្រែងហ្វឹកហាត់សម្រួចសមត្ថភាព អោយកាន់តែរីកចំរើនទ្វេរដង ដើម្បីក្លាយជាអ្នកប្រដាល់ជួរមុខមានភាពល្បីល្បាញដូចរៀមច្បង ក្នុងវិស័យគុនខ្មែរ ។


សូមបញ្ជាក់ថា ផាន ផានិត ជាកីឡាករមកពីស្រុកកោះស្តេច ខេត្តកោះកុង មានវ័យ១៨ឆ្នាំ ជាកូនទី៦ ក្នុងចំណោមបងប្អូនប្រុសស្រី៦នាក់ ហើយបច្ចុប្បន្នក្រៅពីអាជីពប្រដាល់គុនខ្មែរ ផាន់ ផានិត ជាសិស្សកំពុងរៀន នៅថ្នាក់ទី១២ នៅវិទ្យាល័យបាក់ទូក ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner