អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បង្ហាញឈ្មោះភូមិមួយចំនួនត្រូវគេរកឃើញឆ្លងជំងឺកូវីដ-១៩ ខ្លាំងជាគេនៅរាជធានីភ្នំពេញ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១១ ឧសភានេះ បង្ហាញឈ្មោះភូមិមួយចំនួនដែលមានការឆ្លងជំងឺកូវីដ-១៩ខ្លាំង នៅក្នុងរយៈពេល ២៤ម៉ោងក្នុងថ្ងៃទី១០ ឧសភា ឆ្នាំ២០២១។ ភូមិទាំងនោះរួមមាន ភូមិត្រពាំងថ្លឹង ១/២/៣/៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ, ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ, ភូមិ១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក, សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ, ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ, ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ, ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ, ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ, ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ, ភូមិ១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន, ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ, ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ, ភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋប្រសិនបើមិនចាំបាច់ កុំឲ្យចេញពីផ្ទះ បើចេញពីផ្ទះត្រូវពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព។ ចំពោះប្រជាពលរដ្ឋនៅក្នុងភូមិទាំងនោះ ត្រូវយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទាក់ទងទៅលេខ ១១៥។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner