ខេត្តតាកែវ រកឃើញអ្នកមានវិជ្ជមានកូវីដថ្មី ចំនួន៣៩នាក់ (Video Inside)

ខេត្តតាកែវ បានរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មីចំនួន៣៩នាក់ទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានឲ្យដឹងថាអ្នកឆ្លងថ្មីទាំង៣៩នាក់នោះ គឺរួមមាន១១នាក់នៅក្នុងស្រុក សំរោង,  ១៧នាក់នៅស្រុកព្រៃកប្បាស, ៥នាក់ នៅស្រុកបាទី, ២នាក់នៅក្នុងស្រុកទ្រាំង, ២នាក់ទៀតនៅស្រុក គិរីវង់ និង២នាក់ទៀតស្ថិតនៅក្នុងស្រុកត្រាំកក់។

អាជ្ញាធរខេត្តបានអំពាវនាវដល់អ្នកដែលជាប់ពាក់ព័ន្ធ ជាមួយ អ្នកវិជ្ជមានកូវីដ១៩ទាំង៣៩នាក់នោះ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក។ នៅថ្ងៃទី១១ឧសភានេះផងទៀត អាជ្ញាធរខេត្ត តាកែវ បានសម្រេចបិទខ្ទប់បណ្តោះអាសន្ន ភូមិបាំងបាត់ ក្នុងឃុំចារ នៃស្រុកព្រៃកប្បាស ដែលជាតំបន់មានអ្នក វិជ្ជមានជំងឺកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់។

https://www.youtube.com/watch?v=MNxt15BJ-zw
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner