រដ្ឋបាល និងកងកំលាំងសមត្ថកិច្ច សាលាខណ្ឌចំនួន៤ ទទួលបានអំណោយគ្រឿងឧបភោគ បរិភោគ និងសម្ភារៈមួយចំនួនពីសប្បុរសជន

ភ្នំពេញ៖ ឯកឧត្តម នូវ សុខភាព និងលោកជំទាវ កាំង ណៃហ៊ួយ បានដឹកនាំក្រុមការងារ នាំយកអំណោយគ្រឿងឧបភោគ បរិភោគ និងសំភារះមួយចំនួន ប្រគល់ជូនរដ្ឋបាល និង កងកំលាំងសមត្ថកិច្ច សាលាខណ្ឌចំនួន ៤ រួមមានខណ្ឌសែនសុខ ខណ្ឌពោធិសែនជ័យ ខណ្ឌច្បារអំពៅ និងខណ្ឌដង្កោ កាលពីថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១ ដើម្បីបន្តចែកជូនប្រជាពលរដ្ឋខ្វះខាត និងសមត្ថកិច្ចដែលឈរប្រចាំការ និងការពារនៅតំបន់បិទខ្ទប់នាសម័យកាលកូវីដ-19 និងសូមបួងសួងអោយប្រជាជនទាំងអស់នៅក្នុងប្រទេសកម្ពុជា ជៀសផុតពីជំងឺដ៏កាចសាហាវនេះទាំងអស់គ្នា ។

អំណោយគ្រឿងឧបភោគ បរិភោគ និងសំភារះមួយចំនួន ប្រគល់ជូនរដ្ឋបាល និង កងកំលាំងសមត្ថកិច្ច សាលាខណ្ឌចំនួន៤ សរុបមានចំនួន អង្ករ ១៧ តោន មី ៤០០ កេះ, ត្រីខ ១៦០កេស = ១៦០០យួរ, ម៉ាស់ ២៨ កេះ =៥៦០០០ម៉ាស់
, អាវភ្លៀង ៦ កេះ = ១២០០អាវ ៕ ដោយវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner