កិច្ចប្រជុំពិភាក្សារវាងក្រសួងអប់រំ ជាមួយក្រុមហ៊ុនវៀតធេល (ខេមបូឌា) ស្ដីពីការអនុវត្តគម្រោង ការប្រើប្រាស់ប្រព័ន្ធកម្មវិធីគ្រប់គ្រងសាលារៀន (SIS)

រាជធានីភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអេឡិចត្រូនិកពិភាក្សាស្តីពីការអនុវត្តគម្រោងជាមួយក្រុមហ៊ុនវៀតធេល (ខេមបូឌា) ជាមួយមន្ទីរអប់រំ យុវជន និងកីឡា ២៥រាជធានី/ខេត្ត និងតំណាងក្រុមហ៊ុន មិត្តហ្វូន នៃការប្រើប្រាស់ប្រព័ន្ធកម្មវិធីគ្រប់គ្រងសាលារៀន School Information System (SIS)។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីបានចែករំលែកបទពិសោធន៍ល្អៗ និងបានបង្ហាញអំពីអាទិភាពសំខាន់ៗក្នុងវិស័យអប់រំសម្រាប់ឆ្នាំ២០២១ ជាពិសេសបានឆ្លុះបញ្ចាំងពីគំនិតនវានវត្តន៍ក្នុងការធ្វើកំណែទម្រង់ការអប់រំតាមប្រព័ន្ធឌីជីថលឲ្យទទួលបានជោគជ័យ និងបានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡា ២៥រាជធានី/ខេត្ត ត្រូវពន្លឿនការចាក់វ៉ាក់សាំងដល់ បុគ្គលិកអប់រំឲ្យបានគ្រប់ៗគ្នា ក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសឯកឧត្តមរដ្ឋមន្រ្តីបានស្នើឲ្យមានការបង្កើតការិយាល័យបច្ចេកវិទ្យាព័ត៌មាននៅតាមមន្ទីរ ការិយាល័យអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ព្រមទាំងជនបង្គោលព័ត៌មានវិទ្យាតាមសាលារៀននីមួយៗផងដែរ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន មន្ទីរអប់រំ យុវជន និងកីឡាទាំង ២៥រាជធានី-ខេត្ត និង លោកអគ្គនាយកក្រុមហ៊ុនមិត្តហ្វូន លោក-លោកស្រីប្រធានសាខាក្រុមហ៊ុនមិត្តហ្វូនរាជធានី-ខេត្ត នៅថ្ងៃពុធ ១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូអេឡិចត្រូនិក ។ ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner