រិទ្ធ អារ៉ុន ចាត់ទុក បឺត ខាំ ជានិមិត្តរូប ដែលធ្វើឲ្យខ្លួន មានជំហររឹងមាំក្នុងអាជីពប្រដាល់ ដល់បច្ចុប្បន្ន

អ្នកប្រដាល់មកពីខេត្តសៀមរាប រិទ្ធ អារ៉ុន ដែលបច្ចុប្បន្នកំពុងធ្វើជាគ្រូបង្វឹកគុនខ្មែរ នៅប្រទេសជប៉ុន បានបញ្ជាក់ ប្រាប់អ្នកព័ត៌មាន តាមសារអេឡិចត្រូនិច កាលពីថ្ងៃម្សិលមិញថា កីឡាករគុនខ្មែរចាស់ៗ ដែលល្បីល្បាញ ដូចជា អេ ភូថង នួន ភារម្យ និងលោក ឡុង សាវ័ន្ត គឺជាអ្នកប្រដាល់ដែលខ្លួនចូលចិត្ត និងស្រលាញ់ ប៉ុន្តែមិនមែនជាកីឡាករនិមិត្តរូបក្នុងដួងចិត្តនោះទេ ។


រិទ្ធ អារ៉ុន បញ្ជាក់ទៀតថា អតីតកីឡាករគុនខ្មែរ ដែលខ្លួនចាត់ទុកជាកីឡាករនៅក្នុងដួងចិត្តនោះ គឺកីឡាករ បឺត ខាំ ជាបងធម៌របស់ខ្លួនផងដែរ ។ អារ៉ុន អះអាងថា បឺត ខាំ ជាកីឡាករគុនខ្មែរមួយរូប ដែលបានអន្ទងចិត្តឲ្យរូបគេ ចូលប្រឡូកក្នុងអជីពគុនខ្មែរដល់បច្ចប្បន្ន និងយកគំរូតាម រួមទាំងក្បាច់គុន ។


សូមបញ្ជាក់ថា កីឡាករគុនខ្មែរ រិទ្ធ អារ៉ុន បានចូលប្រឡូកក្នុងអាជីពគុនខ្មែរ ក្នុងវ័យ១៤ឆ្នាំ ដោយហ្វឹកហាត់ដំបូង នៅក្លិបប្រដាល់ លោកគ្រូ សេក គឹមសន នៅខេត្តសៀមរាប ហើយក៏បាន មកកាន់ភ្នំពេញ ហ្វឹកហាត់ក្នុងក្លិបប្រដាល់ក្រសួងការពារជាតិ ក្នុងឆ្នាំ២០០៥ រហូត ២០១១ ហើយនៅឆ្នាំ២០១៣ ចេញទៅប្រកួតតាមជាយដែនថៃ ជាង២ឆ្នាំ មុននឹងមកធ្វើជាគ្រូបង្វឹកគុនខ្មែរ នៅប្រទេសជប៉ុនដល់បច្ចុប្បន្ន ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner