អ្នកជំនាញរកឃើញទបង្ហូរទឹកបុរាណ នៅព្រះលានជលដំរី ក្នុងបរិវេណនៃប្រសាទអង្គរធំ

ក្រុមបុរាណវិទូបានរកឃើញទបង្ហូរ (លូបង្ហូរទឹក) បុរាណមួយបន្ថែមទៀត នៅខាងជើងផ្លូវចុះកណ្តាលនៃខឿនព្រះលានជល់ដំរីបន្តិច ដែលបុព្វបុរសស្ថាបនាឆ្លងកាត់ផ្លូវទទឹងថ្ងៃ (ផ្លូវចេញពីប្រាសាទបាយ័នទៅខ្លោងទ្វារដីឆ្នាំង) នៃក្រុងអង្គរធំ។ នេះបើតាមអាជ្ញាធរជាតិអប្សរា ស្ថាប័នគ្រប់គ្រងនិងអភិរក្សតំបន់អង្គរ ដែលបានផ្សព្វផ្សាយពីការរកឃើញថ្មីនេះនៅថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១ ក្នុងអំឡុងពេលអនុវត្តគម្រោងកែលម្អផ្លូវដើរ ដាំស្មៅ និងប្រព័ន្ធរំដោះទឹកនៅបរិវេណព្រះលានជល់ដំរីក្នុងក្រុងអង្គរធំ។

លោក ខៀវ ច័ន្ទ បុរាណវិទូនិងជាអ្នកទទួលខុសត្រូវការដ្ឋានកំណាយបានសន្និដ្ឋានថា ទបង្ហូរទឹក(លូបង្ហូរទឹក)បុរាណដែលទើបរកឃើញថ្មីនេះ បានស្ថាបនាឡើងដោយយកថ្មបាយក្រៀមធ្វើជាជញ្ជាំងសងខាង និងថ្មភក់ធ្វើជាគម្របពីលើ មានកម្ពស់ជិតកន្លះម៉ែត្រនិងទទឹងមុខសម្រាប់ទឹកហូ០,២ម៉ែត្រនិងមានបណ្តោយ៦ម៉ែត្រ។ បុរាណវិទូរូបនេះបានឱ្យដឹងបន្ថែមថា ដើម្បីរំដោះទឹកចេញពីមុខព្រះបរមរាជវាំង ចូលទៅក្នុងប្រព័ន្ធប្រឡាយធំខាងកើតដែលនៅរ៉បផ្លូវទៅខ្លោងទ្វារជ័យ ហើយហូចូលទៅបឹងធំដែលស្ថិតនៅទិសនិរតី និងធ្លាក់ទៅក្នុងសិន្ធុអង្គរធំតាមរន្ធត្រដេវ។ បើផ្អែកលើសមុច្ច័យដែលបានរកឃើញនៅក្នុងស្រទាប់ដីនិមួយៗ គេអាចសន្និដ្ឋានជាបឋមបានថា ទបង្ហូរទឹកបុរាណនេះអាចស្ថាបនាឡើងនៅក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ក្នុងពេលដែលព្រះអង្គបានរៀបចំក្រុងអង្គរធំឲ្យមានប្រព័ន្ធផ្លូវនិងប្រព័ន្ធប្រឡាយទឹកខ្វាត់ខ្វែងជាក្រឡាចត្រង្គពាសពេញក្រុង។ លោក ខៀវ ច័ន្ទ បញ្ជាក់ដែរថា ដោយមានរន្ធត្រដេវនៅទិសឥ្ឍសាន្តសម្រាប់បញ្ជូលទឹកមកក្នុងក្រុង និងរន្ធត្រដេវនូទិសនិរតីសម្រាប់បង្ហូទឹកចេញពីក្រុងទៅសិន្ធុខាងក្រៅធ្លាក់ទៅបឹងទន្លេសាប។ ក្រៅពីនេព្រះអង្គក៏បានស្ថាបនាកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញក្រុងដែលមានទំហំ៣គីឡូម៉ែត្របួនជ្រុងផងដែរ។

លោក ខៀវ ច័ន្ទ បានឱ្យដឹងថាក្នុងគម្រោងកែលម្អផ្លូវដើរ ដាំស្មៅ និងប្រព័ន្ធរំដោះទឹកនៅបរិវេណព្រះលានជល់ដំរីក្នុងក្រុងអង្គរធំ ដែលក្រុមការងារកំពុងអនុវត្តនោះ បានរកឃើញនូវរចនាសម្ព័ន្ធបុរាណជាច្រើនដូចជាប្រព័ន្ធផ្លូវ ប្រព័ន្ធចង្អូរទឹកនៅអមផ្លូវពីមុខព្រះបរមរាជវាំងទៅខ្លោងទ្វារជ័យ ព្រមទាំងរចនាសម្ព័ន្ធសំណង់ផ្សេងៗជាច្រើនទៀត។ ពិសេសជាងនេះទៀត គឺ ព្រមទាំងមានស្នាមដានជើងសសរឈើ ដែលបញ្ជាក់ថាមានសំណង់អំពីឈើឫហៅថារោងទងអំពីឈើប្រក់ក្បឿងនៅតាមបណ្តោយផ្លូវប្រវែងជិត៨០ម៉ែត្រ។ នេះជាដំណាក់កាលដំបូងនៃព្រះបរមរាជវាំង ប្រហែលជារាជព្រះបាទយសោវរ្ម័ន(ទី១) ពេលដែលផ្លាស់រាជធានីពីរលួសមកអង្គរដែលយកភ្នំបាខែងជាចំណុចកណ្តាលនៃក្រុងយសោធរបុរី។

តាមការស្រាវជ្រាវរបស់អ្នកបុរាណវិទ្យា ព្រះលានជល់ដំរីក្នុងបរិវេណអង្គរធំនេះ ត្រូវបានសាងឡើងនៅចុងសតវត្សទី១២ដោយព្រះបាទជ័យវរ្ម័នទី៧ ក្នុងរចនាបទបាយ័ន។ នៅទីនេះបុព្វបុរសខ្មែរបានសាងខឿនខ្ពស់ផុតពីដីមួយជួរវែង លាតសន្ធឹងតាមបណ្តោយកំពែងរាជវាំងខាងកើត លយហួសទៅជើង និងហួសទៅត្បូង ដែលមានរានហាលចំនួនបីនិងមានពីរជាន់។ នៅលើខឿននេះដើមឡើយមានអគារសាងពីឈើប្រកក្បឿងតែសព្វថ្ងៃយើងមើលមិនឃើញទេ ឃើញតែស្លាកស្នាមថ្មនៅខាងក្រោមប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា នៅក្នុងក្រុងអង្គរធំមានអាងស្តុកទឹកចំនួន៣គឺ បឹងតាតួតនៅទិសឥ្ឍសាន្ត បឹងដូនមានៅខាងលិចព្រះបរមរាជវាំង និងបឹងធំនៅទិសនិរតី៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner