ខេត្តកំពង់ឆ្នាំង រកឃើញអ្នកឆ្លងកូវីដថ្មី៥នាក់ (Video Inside)

ខេត្តកំពង់ឆ្នាំង បានរកឃើញអ្នកវិជ្ជមានកូវីដថ្មីចំនួន៥នាក់បន្ថែមទៀត ក្នុងនោះរួមមានអ្នកយកព័ត៌មានអប្សរាណិតម្នាក់ផងដែរ ប្រចាំខេត្តកំពង់ឆ្នាំងគឺលោកយឹម សុខារិន្ទ។ ភរិយានិងកូនប្រុស២នាក់របស់ភ្នាក់ងារព័ត៌មាន អប្សរាណិតប្រចាំខេត្តកំពង់ឆ្នាំង និងម្នាក់ទៀតជាមន្ត្រីនគរបាលចរាចរណ៍ ក៏ត្រូវគេរកឃើញមានវិជ្ជមានកូវីដ១៩ ផងដែរ។ អ្នកពាក់ព័ន្ធជាច្រើននាក់ទៀត ត្រូវគេឃើញបានបន្តទៅយកសំណាកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត កំពង់ឆ្នាំង។

រដ្ឋបាលខេត្ត បានអំពាវនាវអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយនឹងអ្នកមាន វិជ្ជមានកូវីដថ្មីទាំង៥នាក់នេះ សូមមេត្តារួសរាន់មកពិនិត្យសំណាកជាបន្ទាន់ និងការតាមដានសុខភាពនិងធ្វើ ចត្តាឡីស័កតាមវិធានសុខាភិបាល។

https://www.youtube.com/watch?v=N1SGMoVbqWw
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner