ព្រះរាជអំណោយព្រះមហាក្សត្រ និងសម្តេចម៉ែ ដល់ពលរដ្ឋ២៤៧គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នៅកំពង់ឆ្នាំង (Video Inside)

ប្រជាពលរដ្ឋ២៤៧គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងខេត្តកំពង់ឆ្នាំង បានទទួលព្រះរាជអំណោយ ព្រះមហាក្សត្រនិងសម្តេចម៉ែ។ ព្រះរាជអំណោយប្រោសព្រះរាជទានដល់ពលរដ្ឋរងគ្រោះ បានធ្វើតាមរយៈមន្ត្រី នៃក្រសួងព្រះបរមរាជវាំងកាលពីថ្ងៃទី១១ឧសភា។ សូមជំរាបថាក្នុងខេត្តកំពង់ឆ្នាំងនោះ គ្រោះធម្មជាតិខ្យល់ កន្ត្រាក់ បានធ្វើឲ្យផ្ទះ១៦គ្រួសារបានដួលរលំ, ចំណែកផ្ទះពលរដ្ឋ២៣១គ្រួសារទៀតក្នុងស្រុកបរិបូរណ៍, ស្រុក កំពង់លែង, ស្រុកទឹកផុស និងក្រុងកំពង់ឆ្នាំង បានរងការរបើកជញ្ជាំងនិងរបើកដំបូល។

ព្រះរាជអំណោយ សម្រាប់គ្រួសារនីមួយៗរួមមាន អង្ករ ៥០គីឡូ, ឃីត ១កញ្ចប់ (មានមុង ១ ភួយ១ ក្រមា ១ សារុង ១) មី ១កេស, ត្រីខ ១០កំប៉ុង, កៅស៊ូតង់ទំហំ ៤ម៉ែត្រ គុណ ៦ម៉ែត្រ ចំនួន ១ផ្ទាំង, អាវយឺត១។ ដោយឡែក សម្រាប់ប្រជារាស្ត្រ រងគ្រោះរលំផ្ទះចំនួន១៦ខ្នង នៅបានទទួលបានវិកា៨០ម៉ឺនរៀល និង សម្រាប់ប្រជារាស្ត្ររងគ្រោះដោយរបើក ជញ្ជាំង និងដំបូលផ្ទះ ទទួលបានថវិកា៤០ម៉ឺនរៀលផងដែរ។

https://www.youtube.com/watch?v=V6jY6FKCa_A
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner