ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ បន្តទទួលស្បៀងអាហារ (Video Inside)

ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ជាង២ម៉ឺនគ្រួសារ បានបានទទួលស្បៀងអាហារ ដែលជាអំណោយ របស់សម្តេច តេជោនាយករដ្ឋមន្ត្រី នៅថ្ងៃទី១២ឧសភានេះ ដែលនាំអោយការដឹកជញ្ជូននិងចែកស្បៀងដល់ ប្រជាពលរដ្ឋស្ថិត ក្នុងតំបន់បិទខ្ទប់នៃខណ្ឌទំាង១៤ទូទំាងរាជធានី បានចំនួនសរុបជិត៤០ម៉ឺនគ្រួសារហើយ។

ប្រជាពលរដ្ឋជាង២ម៉ឺនគ្រួសារ ដែលទទួលអំណោយនៅថ្ងៃ១២ឧសភានេះ រួមមាន៖ នៅខណ្ឌមានជ័យ ទទួលបានចំនូន៤ពាន់គ្រួសារ, ខណ្ឌពោធិសែនជ័យទទួលបានចំនួន៨ពាន់គ្រួសារ, ខណ្ឌដង្កោចំនួន៥០០គ្រួសារ,  ខណ្ឌឬស្សីកែវទទួលបានចំនួន៤ពាន់៤០០គ្រួសារ, ខណ្ឌជ្រោយចង្វារទទួលបានចំនួន៥០០គ្រួសារ, ខណ្ឌ៧ មករាទទួលបានចំនួន៣០០គ្រួសារ, ខណ្ឌទួលគោក ចំនួន១០០០គ្រួសារ, ខណ្ឌច្បារអំពៅទទួលបានចំនួន ៥០០គ្រួសារ និងខណ្ឌកំបូលទទួលបានចំនួន៨០០គ្រួសារ។ អំណោយដែលបានទទួលរួមមាន អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, ត្រីខនិងទឹក សុទ្ធជាដើម។

ប្រតិបត្តិការដឹកជញ្ជូននិងចែកស្បៀងដល់ប្រជា ពលរដ្ឋដោយការមានការចួលរួមពីកម្លាំងកងទ័ពជើងគោក បានបន្តធ្វើក្នុងតំបន់បិទខ្ទប់នៃបណ្តាខណ្ឌទំាង១៤ ជារៀងរាល់ថ្ងៃដោយមិនមានការឈប់សម្រាកឡើយ។ ប្រតិបត្តិការជួយដឹកជញ្ជួនស្បៀងចាប់តាំងពីថ្ងៃទី១៩មេសាមកនោះ បានចែកចាយដល់ពលរដ្ឋក្នុងតំបន់បិទខ្ទប់ចំនួន ៣៩ម៉ឺន៤ពាន់៦៥២គ្រួសារហើយ។

https://www.youtube.com/watch?v=gwiqdnb072I
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner