៣ពិន្ទុកាលយប់មិញជួយក្រុម Atletico Madrid ជិតក្លាយជាម្ចាស់ជើងឯក La-Liga
អត្ថបទដោយ៖
សារ៉ាន ទីងី
ក្រុម Atletico Madrid ជិតក្លាយជាម្ចាស់ជើងឯក La-Liga ជាលើកដំបូងបន្ទាប់ពីខកខានតាំងពីឆ្នាំ ២០១៤ ខណៈនៅសល់២ប្រកួតទៀត ។
ជ័យជំនះរបស់ Atletico Madrid លើ Real Sociedad 2:1 កាលពីយប់មិញ នៅកីឡដ្ឋាន Estadio Wanda Metropolitano រកបានដោយកីឡាករ Yannick Carrasco និងកីឡាករ Angel Correa ខណៈ១គ្រាប់របស់ Real Sociedad រកបានដោយកីឡា Igor Zubeldia ។
គូសបញ្ជាក់ថា ២ប្រកួតចុងក្រោយ Atletico Madrid ឈ្នះ នឹងក្លាយជាជើងឯក ជាលើកទី ១១ ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ។ សម្រាប់ប្រកួតបន្ទាប់ ត្រូវបើកទ្វាកីឡដ្ឋានទទួលភ្ញៀវ Osasuna នាថ្ងៃទី១៦ នឹងប៉ះ Real Valladolid នៅថ្ងៃទី២៣ ខាងមុខ ។ Atletico ឆ្លងកាត់៣៦ប្រកួត មាន៨០ ពិន្ទុលើសក្រុមលេខ ២ Barcelona ៤ពិន្ទុ ខណៈក្រុម Real Madrid នៅសល់៣ប្រកួតទៀត ដែលជាការគំរាមកំហែងធំបំផុតដល់ក្រុមរបស់លោក Diego Simeone ៕
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។