លោក ចូ បៃដិន ជំរុញអោយអាណាព្យាបាលនាំកូនៗខ្លួនទៅចាក់វ៉ាក់សាំង Covid-19 ក្រោយអាជ្ញាធរសុខាភិបាលអាមេរិកអនុញ្ញាតអោយប្រើវ៉ាក់សាំង Pfizer

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិងកំពុងជំរុញការខិតខំប្រឹងប្រែងរបស់លោក ដើម្បីអោយកុមារបានទទួលការចាក់វ៉ាក់សាំងប្រឆាំងវីរុស Covid-19 ដែលឥឡូវនេះមានការអនុញ្ញាតអោយកុមារអាយុពី១២និងច្រើនជាងនេះអាចទទួលការចាក់វ៉ាក់សាំងបានហើយ ក្នុងគោលបំណងជួយពួកគេពីការឈឺធ្ងន់ធរមកកម្រិតស្រាល ជាមួយក្តីសង្ឃឹមថា នឹងអាចបញ្ឈប់ការឆ្លងរីករាលដាល សម្រាប់ក្រុមមនុស្សមានអាយុងាយរងគ្រោះ ។
លោក ចូ បៃដិន បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃពុធសប្តាហ៍នេះថា នេះគឺជាជំហានដ៏ធំបំផុតមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសរាតត្បាតរបស់ពួកយើង ។ លោក បៃដិន បន្តថា មានអ្នកឆ្លង Covid-19 ប្រហែល៣លានករណីក្នុងចំណោមកុមារនៅក្នុងសហរដ្ឋអាមេរិក ។ វិធានការណ៍នេះ ក៏នឹងជួយធ្វើអោយកុមារអាចបញ្ឈប់ពួកគេ ពីការចម្លងវីរុស Covid-19 ទៅឪពុកម្តាយ ជីដូនជីតា និងមនុស្សផ្សេងទៀតផងដែរ ។
សូមជម្រាបថា ការកត់សម្គាល់បែបនេះរបស់លោក ចូ បៃដិន ត្រូវបានធ្វើឡើងស្របពេលដែលបណ្តារដ្ឋនានារបស់សហរដ្ឋអាមេរិក គ្រោងនឹងចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំង ភីហ្វាយហ្សឺ-បាយអូអិនធិច (Pfizer-BioNTech) ដើម្បីចាក់ជូនដល់ក្រុមក្មេងវ័យជំទង់មានអាយុចាប់ពី១២ឆ្នាំដល់១៥ឆ្នាំ បន្ទាប់ពីក្រុមប្រឹក្សានៅមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងអាមេរិក (CDC) បានគាំទ្រលើផែនការនេះ ក្នុងការបោះឆ្នោតជាឯកច្ឆ័ន្ទនៅថ្ងៃពុធសប្ដាហ៍នេះ ៕ ប្រភព៖ RT

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner