Bloomberg៖ ការចាក់វ៉ាក់សាំងចិននៅតំបន់ជាច្រើនលើពិភពលោកបង្ហាញឱ្យឃើញនូវប្រសិទ្ធភាពខ្ពស់

ការប្រើប្រាស់វ៉ាក់សាំងជំងឺកូវីដ១៩ដែលអភិវឌ្ឍនិងផលិតដល់ក្រុមហ៊ុន SINOVAC របស់ចិននៅតំបន់ជាច្រើននៅលើពិភពលោក បានបង្ហាញនូវប្រសិទ្ធភាពខ្ពស់ ដែលបាននាំមកនូវសញ្ញាវិជ្ជមានដល់ប្រទេសកំពុងអភិវឌ្ឍន៍រាប់សិបប្រទេស នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Bloomberg កាលពីទី១២ ខែឧសភា ២០២១។

ផ្អែកតាមប្រភព និន្នន័យនៃប្រទេសផ្សេងៗបានបញ្ជាក់ពីប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់ក្រុមហ៊ុន SINOVAC ប្រទេសចិន។ នៅក្រុងមួយនៃប្រទេសប្រេស៊ីល ដែលមានអ្នកក្រុងចំនួនប្រហែល៤៥ពាន់នាក់ បានចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន SINOVAC ប្រទេសចិនស្ទើរតែគ្រប់គ្នា បន្ទាប់ពីចាក់វ៉ាក់សាំង ចំនួនអ្នកឈឺធ្ងន់និងអ្នកស្លាប់បាត់បង់ជីវិតបានធ្លាក់ចុះយ៉ាងខ្លាំង។

លោក Budi Gunadi Sadikin រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ីបានថ្លែងក្នុងសន្និសីទសារព័ត៌មានថា វ៉ាក់សាំងរបស់ក្រុមហ៊ុន SINOVAC ប្រទេសចិនមានប្រសិទ្ធភាពលេចធ្លោ ចំនួនបុគ្គលិកពេទ្យនៃប្រទេសឥណ្ឌូណេស៊ីដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យនិងស្លាប់បាត់បង់ជីវិតបានធ្លាក់ចុះយ៉ាងខ្លាំង ហើយអ្នកដែលបានចាក់វ៉ាក់សាំងរួច មានចំនួន៩៤ភាគរយមិនបានឆ្លងជំងឺកូវីដ១៩នោះទេ ៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner