ក្រសួងធនធានទឹកដាស់តឿនប្រុងប្រយ័ត្នខ្យល់កន្ត្រាក់នាំភ្លៀង និងរន្ទះរវាងពីថ្ងៃទី១៤ដល់១៦ឧសភា (Video Inside)

ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងប្រុងប្រយ័ត្នថា តំបន់មួយចំនួនអាចនឹងរងខ្យល់កន្ត្រាក់ ខ្លាំងចាប់ពីថ្ងៃ១៤ដល់១៦ឧសភា។ សេចក្ដីជូនដំណឹងថ្ងៃទី១៣ឧសភាឆ្នាំ២០២១ បានបញ្ជាក់ថា បណ្ដុំសម្ពាធ ទាបរួមជាមួយនឹងខ្យល់និរតីដែលបក់មកពីឈូងសមុទ្រថៃ នឹងមានឥទ្ធិពលខ្លាំងមកលើប្រទេសម្ពុជា។

ស្ថានភាពនោះ នឹងធ្វើឲ្យខេត្តមួយចំនួនរួមមាន ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តស្ទឹងត្រែង, ឧត្តរមានជ័យ , ព្រះវិហារ, ខេត្តតាកែវ, កណ្ដាល, កំពង់ស្ពឺ, កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ, ប៉ៃលិន, ខេត្ត កំពង់, ខេត្តព្រះសីហនុ និងខេត្តកោះកុង អាចនឹងមានភ្លៀងលាយឡំជាមួយផ្គររន្ទះ ពីបង្គួរទៅខ្លាំងស្ទើរគ្រប់ ទីកន្លែង និងមានខ្យល់កន្ត្រាក់មានល្បឿនលឿនខ្លាំងពី១០ទៅ២០ម៉ែត្រក្នុង១វិនាទី និងផ្ទៃសមុទ្រមានរលក មធ្យម។

https://www.youtube.com/watch?v=tdbTtyd9LzE
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner