រន្ទះបាញ់សម្លាប់ក្មេងស្រីអាយុ៧ឆ្នាំ, និង១៤ឆ្នាំម្នាក់រងរបួស (Video Inside)

គ្រោះធម្មជាតិខ្យល់កន្តាក់និងរន្ទះបាញ់បានបណ្តាលឲ្យកុមារី២នាក់បានស្លាប់និងរបួស, ខូចខាតផ្ទះពលរដ្ឋ១ ខ្នង ក្នុងហេតុការណ៍ដែលបានកើតឡើងនៅខេត្តបាត់ដំបង។ គ្រោះធម្មជាតិនោះ បានកើតឡើងកាលពីវេ លា ម៉ោង ២និង៤០នាទីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ស្ថិតក្នុងភូមិស្វាយកង់ ឃុំអន្លង់វិល នៃស្រុកសង្កែ។

ក្នុងហេតុការណ៍ណនោះ កុមារីឈ្មោះជ័យ ចេក អាយុ៧ឆ្នាំ បានស្លាប់ និងឈ្មោះ កុមារីអាយុ១៤ឆ្នាំ ឈ្មោះ ជ័យ សូរិយា បានរបួសធ្ងន់កំពុងសំរាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ត ។

សេចក្តីរាយការណ៍រវាងពីខែមេសាឈានចូលក្នុងខែឧសភានេះ បានបង្ហាញនូវករណីរន្ទះ បាញ់ បានសម្លាប់ មនុស្ស១០នាក់, ធ្វើឲ្យរបួស៥នាក់, ស្លាប់គោក្របី៩ក្បាល ក្នុងហេតុការណ៍គ្រោះរន្ទះបាញ់នៅ ខេត្តចំនួន៧ គឺ មណ្ឌលគីរី, កំពង់ឆ្នាំង, សៀមរាប, ព្រៃវែង, កំពង់ធំ, ខេត្តបាត់ដំបងនិងកំពង់ស្ពឺ។ 

ក្រសួងធនធានទឹកនិងឧតុនិយម បាន ដាស់តឿនប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់បន្តថែមទៀតក្នុង សប្តាហ៍នេះ។

https://www.youtube.com/watch?v=Bg3poIrl0Vk
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner