រដ្ឋបាលរាជធានីភ្នំពេញ ទទួលអំណោយស្បៀងពីក្រុមហ៊ុនឯកជន (Video Inside)

រដ្ឋបាលរាជធានីបានទទួលនូវអំនោយជាស្បៀងអាហារពីក្រុមហ៊ុនឯកជន ចំនួន២នៅថ្ងៃនេះ ដែលជាការរួមចំណែកចែកចាយស្បៀងដល់ពលរដ្ឋក្នុងតំបន់បិទខ្ទប់។ អំណោយរបស់ក្រុមហ៊ុនឯកជន សុវណ្ណាភូមិ Life Insurance PLC  បាន ឧបត្ថម្ភ មី ចំនួន៥០០កេស តូច, ចំណែកក្រុមហ៊ុន HUAVEI TECHNOLOGIES (CAMBODIA) Co.,LTD បានឧបត្ថម្ភ អង្ករ ៥ពាន់គីឡូក្រាម, ត្រីខចំនួន៥០០យួរ, មីចំនួន៥០០កេសតូច និងពងទាចំនួន ៥ពាន់គ្រាប់។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងនូវការអរគុណ ចំពោះ ក្រុមហ៊ុនទាំង២ ដែលបានជួយឧបត្ថម្ភស្បៀងអាហារទាំងនេះ មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពី មេរោគកូវីដ-១៩៕

https://www.youtube.com/watch?v=cGKK0J4Eoqw
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner