គិតត្រឹមថ្ងៃ១៣ឧសភាៈការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានជិត២០ភាគរយនៃប្រជាជនគោលដៅ១០លាននាក់

ភ្នំពេញៈសកម្មភាពនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ)គិតពីថ្ងៃទី១០ខែកុម្ភៈ មកដល់ថ្ងៃទី១៣ខែឧសភាឆ្នាំ២០២១​ម្សិលមិញនេះ សម្រេចចាក់ជូនប្រជាជនបានចំនួន ១.៩៩៦.៧៧៥ នាក់ ក្នុងចំណោមអ្នកស្ម័គ្រចិត្តចំនួន ២.០៦៤.៨៨៣ នាក់។ចំនួននេះបានបង្ហាញថា កម្ពុជាសម្រេចបាន១៩,៩៧ ភាគរយនៃអត្រាគ្របដណ្ដប់ធៀបនឹងប្រជាជនគោលដៅសរុបចំនួន ១០ លាននាក់។

សកម្មភាពចាក់វ៉ាក់សាំងជូនប្រជាជនដោយគ្រូពេទ្យកម្ពុជា(រូបថតឯកសារ)

គួររំលឹកថា ដើម្បីការពារអាយុជីវិត និងសុខភាពរបស់ប្រជាជន ក៏ដូចជាដើម្បីធានាស្ថិរភាពនៅក្នុងដំណើរការ ជាប្រក្រតីផ្នែកសង្គម និងសេដ្ឋកិច្ច ព្រមទាំងដើម្បីបិទបញ្ចប់ការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺនេះនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និងខេត្តកណ្តាល ក៏ដូចជានៅតាមបណ្តាខេត្តដទៃផ្សេងទៀត រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវ “យុទ្ធនាការជាតិចាក់វ៉ាក់សាំង” ការពារជំងឺកូវីដ-១៩ ដោយប្រើប្រាស់កម្លាំងសរុប និង មធ្យោបាយសរុបរបស់ជាតិ ដើម្បីជំរុញការចាក់វ៉ាក់សាំងនេះឱ្យបានលឿន និងឆាប់រហ័ស ក្នុងរយៈពេលដ៏ខ្លីសម្រាប់ប្រជាពលរដ្ឋដែលមានអាយុ ចាប់ពី ១៨ ឆ្នាំឡើងទៅឱ្យបានគ្រប់រូប សំដៅបង្កើតឱ្យមានភាពសុំ សហគមន៍ (Herd Immunity)ទប់ទល់នឹងការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ប្រទេសកម្ពុជាត្រូវបានវាយតម្លៃនៅចំណាត់ថ្នាក់ទី២ នៃប្រទេសជាសមាជិកអាស៊ានបន្ទាប់ពីប្រទេសព្រុយណេ ដែលបានចាក់វ៉ាក់សាំងជូនប្រជាជនបានច្រើនជាងគេ។

សូមអានតារាងបង្ហាញ


ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner