ទំព័រដើមCovid-19អាជ្ញាធរខេត្តកណ្ដាល បើកកិច្ចប្រជុំសម្រេច កំណត់តំបន់លឿងទុំ និងតំបន់លឿង នៅផ្នែកខ្លះ នៃភូមិព្រែកក្ដី ស្...

អាជ្ញាធរខេត្តកណ្ដាល បើកកិច្ចប្រជុំសម្រេច កំណត់តំបន់លឿងទុំ និងតំបន់លឿង នៅផ្នែកខ្លះ នៃភូមិព្រែកក្ដី ស្រុកពញាឮ

ខេត្តកណ្តាល៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា ស្រាវជ្រាវ និងវាយតម្លៃសភាពការណ៍ ក្នុងការកំណត់តំបន់លឿងទុំ និងតំបន់លឿង នៅផ្នែកខ្លះ នៃភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញាឮ ក្រោយពីមានការផ្ទុះឡើង នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភ: កាលពីល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានសម្រេច កំណត់”តំបន់លឿងទុំ” និង”តំបន់លឿង” នៅផ្នែកខ្លះ នៃភូមិព្រែកក្ដី ឃុំព្រែតាទែន ស្រុកពញាឮ ដោយលទ្ធផលនៃការយកសំណាកពីប្រជាពលរដ្ឋក្នុងតំបន់នេះមានអ្នកវិជ្ជមានកូវីដ-១៩ រហូតទៅដល់ ៣២នាក់ គិតត្រឹមថ្ងៃទី១៣ ខែឧសភានេះ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានជម្រុញឱ្យរដ្ឋបាលស្រុក ត្រូវបន្តស្រាវជ្រាវស្វែងរកអ្នកដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រដាល់ប្រយោល ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដើម្បីពិនិត្យយកសំណាក ដោយប្រើឧបករណ៍ Rapid Test ដែលអាចដឹងលទ្ធផលត្រឹមតែ ១៥ ទៅ ២០នាទីតែប៉ុណ្ណោះ ហើយត្រូវដាក់ពួកគាត់ឱ្យធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវ និងគ្រប់កាលកំណត់តាមវិធានរបស់ក្រសួងសុខាភិបាល។

ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អជ្ញាធរស្រុកពញាឮ ត្រូវបន្តផ្សព្វផ្សាយឱ្យបានផុលផុស ជូនដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចេះការពារខ្លួន និងក្រុមគ្រួសារកុំអោយឆ្លងជំងឺដ៏កាចសាហាវនេះ ដោយត្រូវនាំគ្នាអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី គឺ ៣ការពារ ៣កុំ និងវិធានសុខាភិបាល ត្រូវរស់នៅប្រកបដោយអនាម័យខ្ពស់ បើមិនមានការចាំបាច់សូមកុំចេញពីផ្ទះ និងកុំទៅកន្លែងដែលមានមនុស្សអ៊ូអរច្រើន ត្រូវពាក់ម៉ាសជាប្រចាំ និងលាងដៃជាមួយអាកុល សាប៊ូឱ្យបានញឹកញាប់។

ឯកឧត្ដមអភិបាល ក៏បានធ្វើការណែនាំដល់ក្រុមគ្រូពេទ្យជំនាញ ត្រូវត្រួតពិនិត្យតាមដានអ្នកជំងឺជាប់ជាប្រចាំ និងតាមដានអ្នកជំងឺដែលបានជាសះស្បើយផងដែរ ជាពិសេសត្រូវពន្យល់ណែនាំប្រជាពលរដ្ឋឱ្យមកចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីជៀសផុតពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

លោក ថន សុវណ្ណា អភិបាលស្រុកពញាឮបានឱ្យដឹងថា ទូទាំងស្រុកមានអ្នកកំពុងធ្វើចត្តាឡីស័កសរុបចំនួន ៣៥៥៤ នាក់ ក្នុងនោះអ្នកធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ៥១៩នាក់។ អ្នកបញ្ចប់ចត្តាឡីស័កសរុបចំនួន ២៣៨៧នាក់ ក្នុងនោះអ្នកបញ្ចប់ចត្តាឡីស័កនៅមណ្ឌលចំនួន ៥៦៥នាក់។ មានអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៨៨នាក់ អ្នកជាសះស្បើយចំនួន ២៣នាក់៕ដោយ -រ៉ាវុធ

spot_img
- Advertisement -spot_img
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
- Advertisement -spot_img

របាយការណ៍សំខាន់

ព័ត៌មានទូទៅ

ប្រធានបទពេញនិយម

- Advertisement -spot_imgspot_img

របាយការណ៍ថ្មីៗ

ព័ត៌មានទូទៅ