មនុស្សម្នាក់បានរត់ចេញពីតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅខេត្តសៀមរាប

អត្ថបទដោយ៖
ធី ដា

យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថានៅល្ងាចថ្ងៃទី១៣ ឧសភា ឆ្នាំ២០២១ ស្ត្រីម្នាក់ឈ្មោះ ឆុង សូលីដា ភេទស្រី អាយុ ៣៥ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកដឺ ឃុំកៀនសង្កែ ស្រុកសូទ្រនិគមត្រូវបញ្ជាក់ថាវិជ្ជមានកូវីដ-១៩។ សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាបបានឲ្យដឹងថា ឈ្មោះ ឆុង សូលីដា នោះបានចេញពីតំបន់ក្រហម នៃរាជធានីភ្នំពេញនៅថ្ងៃទី៧ឧសភាឆ្នាំ២០២១ ដែលបានធ្វើដំណើរចេញពីតំបន់ក្រហមរាជធានីភ្នំពេញ នៅពេលនោះត្រូវបានក្រុមគ្រូពេទ្យតម្រូវឱ្យធ្វើចត្តាឡីស័កទាំងឈ្មោះ ឆុង សូលីដា និងអ្នករួមដំណើរជាមួយផងដែរ។

រដ្ឋបាលខេត្តសៀមរាប បានប្រកាសជូនដំណឺងដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមាននោះ ត្រូវរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ហើយប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតត្រឹមល្ងាចថ្ងៃទី១២ឧសភា ឆ្នាំ២០២១ ខេត្តសៀមរាបមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន៧៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២០នាក់ , កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបចំនួន៥៨នាក់ និង មានស្លាប់ម្នាក់ផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner