ថៃប្រកាសថាមានមនុស្សស្លាប់ព្រោះកូវីដ ១៦៦នាក់ ក្នុងពេល៥ថ្ងៃ

ចាប់ពីថ្ងៃទី៩ ដល់ ១៤ ឧសភា ២០២១នេះ ថៃមានករណីអ្នកជំងឺកូវីដ ស្លាប់រហូតដល់ទៅ ១៦៦នាក់ ពោលគឺ១ថ្ងៃ ស្លាប់ចន្លោះពីជាង២០នាក់ ទៅ៣០នាក់ ជាប្រចាំថ្ងៃ។

នាព្រឹកថ្ងៃទី១៤ ឧសភានេះ ថៃបានប្រកាសពីការស្លាប់អ្នកជំងឺកូវីដ ចំនួន៣០នាក់ទៀត និងឆ្លងថ្មីជាង២ពាន់នាក់ទៀត។

គិតត្រឹមព្រឹកនេះ នៅថៃ មានមនុស្សស្លាប់ព្រោះកូវីដ១៩ ចំនួន៥៤៨នាក់ហើយ ឆ្លងសរុបកើនដល់ ជាង៩ម៉ឺន៦ពាន់នាក់ហើយ៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner