អ្នកឆ្លងជំងឺកូវីដ១៩ម្នាក់ ស្លាប់នៅខេត្តសៀមរាប (Video Inside)

អ្នកមានវិជ្ជមានកូវីដ១៩ម្នាក់នៅក្នុងខេត្តសៀមរាបបានបាត់ជីវិត ប៉ុន្តែមរណភាពរបស់បុរសនោះ ត្រូវគេបញ្ជាក់ ថាដោយសារតែជម្ងឺរ៉ាំរ៉ៃរបស់គាត់នោះទេ។ បុរសអាយុ៣៦ឆ្នាំដែលបានបាត់បង់ជីវិតនៅថ្ងៃទី១៤ឧសភានេះ ត្រូវ គេបញ្ជាក់ថា គាត់ជាអ្នកស្រុកមកពីស្រុកម៉ាឡៃនៃខេត្តបន្ទាយមានជ័យ ដែលបានធ្វើដំណើរមកលេងផ្ទះមិត្តភក្តិ នៅភូមិខ្នាត, ស្រុកពួក ខេត្តសៀមរាប។

ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត បានថ្លែង ថា បុរសរូបនេះ មានជំងឺមានជំងឺទឹកនោមប្រៃរ៉ាំរ៉ៃ បណ្តាលឲ្យហើមខ្លួន និងខូចតម្រងនោម។ ប្រធានមន្ទីរសុខា ភិបាលខេត្តដដែលបានបញ្ជាក់ថា អ្នកជំងឺរូបនេះត្រូវបានមិត្តភក្តិបញ្ជូនមកមន្ទីរពេទ្យយូរថ្ងៃមកហើយដោយសារ ជំងឺរ៉ាំរ៉ែរបស់គាត់ធ្វើទុក្ខ ប៉ុន្តែក្នុងអម្លុងពេលព្យាបាលនោះ គ្រូពេទ្យបានធ្វើតេស្តរកឃើញថាគាត់ក៏មានវិជ្ជមាន កូវីដ១៩ផងដែរ។

ក្រុមគ្រូពេទ្យបានបញ្ជាក់ថាមរណភាពរបស់បុរសដែលមានវិជ្ជមានកូវីដ១៩នេះ គឺដោយសារ តែជម្ងឺរ៉ាំរ៉ៃទឹកនោមប្រៃនិងការខូចតម្រងទឹកនោម, មិនមែនដោយសារជម្ងឺកូវីដ១៩នោះទេ។

https://www.youtube.com/watch?v=80dRrPkNNg8
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner