រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាននិងជូនដំណឹង ពីករណីរកឃើញវិជ្ជមានជម្ងឺកូវីដ-19ចំនួន០៩នាក់

អត្ថបទដោយ៖
Kien Sereyvuth

រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាននិងជូនដំណឹង នៅវេលាយប់ថ្ងៃទី១៤ខែឧសភាឆ្នាំ២០២១នេះ នូវករណីរកឃើញវិជ្ជមានជម្ងឺកូវីដ-19ចំនួន០៩នាក់(ស្រ្តី០៣នាក់)ថ្មីបន្ថែមទៀត។ក្នុងនោះជាពលករខ្មែរវិលត្រឡប់ពីប្រទេសថៃចំនួន០៤នាក់និងអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន០៥នាក់ និងព្យាបាលជាសះស្បើយ ចំនួន០២នាក់( ជាកុមារាអាយុ១០ឆ្នាំ និងកុមារីអាយុ៧ឆ្នាំ)និងបានវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញហើយ។

      ដោយឡែកករណីអ្នកវិជ្ជមានកូវីដ-19ខាងលើនេះត្រូវបានបញ្ជូនឲ្យសម្រាកព្យាបាលជម្ងឺ នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ខេត្តបាត់ដំបង រួចហើយ។ សូមបញ្ជាក់ផងដែរថា៖ តាំងពីចាប់ផ្តើមមានករណីផ្ទុះជម្ងឺកូវីដ-19កន្លងមកនិងបានព្យាបាលអ្នកជម្ងឺកូវីដ-19 សរុបចំនួន ៨៥នាក់ ក្នុងនោះ ព្យាបាលជាសះស្បើយចំនួន៣១នាក់ ស្លាប់០១ករណី និងកំពុងតែសម្រាកព្យាបាលជម្ងឺ ចំនួន ៥៣នាក់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner