បញ្ហាកូវីដធ្វើអោយជើងឯក Serie A សម្រេចចិត្តលក់កីឡាករ២រូបចេញ ខណៈនាយកក្លឹប Borussia Dortmund រំពឹងថា Haaland បន្តនៅជាមួយ

ក្លឹប Inter Milan ដែលទើបតែឈ្នះ Serie A ថ្មីនេះ បានសម្រេចចិត្តលក់កីឡាករសំខាន់ៗ២រូបចេញ នេះបើយើងតាមសារព័ត៌មាននៅប្រទេសអ៊ីតាលីបានចុះផ្សាយកាលពីពេលថ្មីៗនេះ ។ ក្នុងនោះមានខ្សែប្រយុទ្ធ Romelu Lukaku និងខ្សែប្រយុទ្ធ Lautaro Martinez ។


បើតាមប្រភពខាងលើ Inter មិនចង់លក់កីឡាករសំខាន់ៗទាំង២រូបនេះទេ ប៉ុន្តែវិបត្តិសេដ្ឋកិច្ច ដែលបង្កឡើងដោយសារបញ្ហាជំងឺកូវីដ-១៩ ទើបធ្វើសម្រេចលក់តែម្តង ។ ប្រសិនបើលក់កីឡាករទាំង២ Inter Milan នឹងទទួលបានថវិកាជាង១៨៦លានដុល្លារ ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចរបស់ខ្លួន ដោយ Lukaku មានតម្លៃខ្លួនជាង ១០២លានដុល្លារ និង Martinez មានតម្លៃខ្លួនជាង ៨៤លានដុល្លារ ។


សូមបញ្ជាក់ថា Romelu Lukaku មានក្លឹបធំៗជាច្រើន ចង់បានសម្រាប់រដូវកាលខាងមុខ ដូចជាក្លឹប Barcelona ក្លឹប Real Madrid និងក្លឹប Chelsea ។ រីឯខ្សែប្រយុទ្ធវ័យក្មេង Erling Haaland ក៏មានជាច្រើនចង់បានដែរ ដូចជាក្លឹប Man City , Chelsea , Real Madrid និងក្លឹប Barcelona ជាដើម ។ ខណៈលោក Hans Joachim Watzke នាយកប្រតិបត្តិក្លឹប Borussia Dortmund រំពឹងថា ខ្សែប្រយុទ្ធរូបនេះ នឹងនៅបន្តលេងឲ្យក្លឹបនៅរដូរកាលក្រោយទៀត ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner