Jesse Lingard ឈ្នះពានកីឡាករឆ្នើមប្រចាំខែមេសា ខណៈ Ferran Torres បំបែកកំណត់ត្រាថ្មីមួយ ក្រោមការដឹកនាំ លោក Pep

កីឡាករ Jesse Lingard ត្រូវបានជ្រើសរើសជាកីឡាករឆ្នើមប្រចាំខែមេសា នៅ English Premier League ជាលើកដំបូងក្នុងអាជីពបាល់ទាត់របស់ខ្លួន ។ ខ្សែបម្រើប្រយុទ្ធក្រុម West Ham United រកបាន ៤គ្រាប់ និង Assist ឲ្យដៃគូស៊ុតបញ្ចូលទី៥ ដង ពីការបង្ហាញខ្លួន៤លើក ។


ចំណែកឯខ្សែប្រយុទ្ធ Ferran Torres របស់មេឃខៀវវិញ បានបំបែកកំណត់ត្រារបស់ Lionel Messi ក្លាយជាកីឡាករវ័យក្មេងបំផុត រកបាន Hat-Trick ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Pep Guardiola ដោយគិតលើការប្រកួតក្នុងលីគ ។


គួររម្លឹកថា Messi មានអាយុ២២ឆ្នាំ និង២០០ថ្ងៃ រកបាន Hat-Trick កាលពីឆ្នាំ២០១០ ក្រោមការដឹកនាំរបស់ Pep ។ ១១ឆ្នាំក្រោយមក Torres ដែលអាយុត្រឹមតែ ២១ឆ្នាំនិង ៧៥ ថ្ងៃបានក្លាយជាកីឡាករក្មេងជាងគេបំផុត រកបាន Hat-Trick ក្រោមការដឹកនាំរបស់ Pep ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner