ជប៉ុនបន្ថែមការដាក់ភាពអាសន្ន ដើម្បីទប់ស្កាត់ជំងឺ COVID-19 នៅមុនពេលព្រឹត្តិការណ៍កីឡា Tokyo Olympics ធ្វើឡើង (មានវីដេអូ)

ជប៉ុន៖ ជប៉ុន នៅថ្ងៃសុក្រនេះ បានអូសបន្ថាយពេលដាក់ភាពអាសន្នបន្ថែមទៀត ដើម្បីទប់ស្កាត់ជំងឺ Covid-19 ពោលគឺនៅត្រឹមរយៈពេល១០សប្តាហ៍ប៉ុណ្ណោះ មុនពេលព្រឹត្តិការណ៍កីឡា Tokyo Olympics ធ្វើឡើង ។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីជប៉ុន លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា ថ្លែងថា នៅថ្ងៃនេះយើងបានសម្រេចចិត្តដាក់បន្ថែមខេត្ត Hokkaido Okayama និង Hiroshima ជាតំបន់ស្ថិតនៅក្រោមភាពអាសន្ន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែឧសភានេះ លោកថា តំបន់ទាំងនេះ មានចំនួនប្រជាជនច្រើន ហើយចំនួនករណីឆ្លងថ្មីកំពុងតែកើនឡើងយ៉ាងឆាប់រហ័ស ។
ទន្ទឹមគ្នានោះដែរ អ្នកធ្វើយុទ្ធនាការបានដាក់ញត្តិដែលមានហត្ថលេខាជាង៣៥ម៉ឺន ដោយបានអំពាវនាវអោយលុបចោលព្រឹត្តិការកីឡា Tokyo Olympics ដោយញ្ញតិដើម្បីលុបចោលព្រឹត្តិការណ៍នេះ ត្រូវបានដាក់ទៅកាន់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ ព្រមទាំងអ្នករៀបចំ និងរដ្ឋាភិបាលក្នុងតំបន់ផងដែរ ៕ ប្រភព៖ AP

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner