កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៣៣៥នាក់

អត្ថបទដោយ៖
ធី ដា


ក្រសួងសុខាភិបាលបានជូនព័ត៌មាននៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ថាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៣៣៥នាក់ បន្ថែមទៀត។ ក្នុងចំនួនរកឃើញថ្មីនេះគឺករណីឆ្លងសហគមន៍ ៣២៨នាក់និងអ្នកដំណើរពីបរទេស ០៧នាក់។ជាមួយគ្នានេះ អ្នកជំងឺកូវីដ-១៩ ចំនួន៨៧៣ នាក់ ជាសះស្បើយ។ ក្នុងសេចក្តីជូនព័ត៌មានដដែល បានឱ្យដឹងដែរថា គ្មានករណីស្លាប់ដោយជំងឺកូវីដនោះទេ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ២១.៨៣៤ នាក់,អ្នកជាសះស្បើយចំនួន ១០.៧៤០ នាក់ និង អ្នកស្លាប់ចំនួន ១៤៧នាក់៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner