ក្រុម Leicester City ឈ្នះពាន F A Cup ក្រោយយកឈ្នះ ក្រុម Chelsea


ក្រុមកញ្ជ្រោង Leicester City បានក្លាយជាម្ចាស់ពាន F A Cup ជាលើកដំបូង ក្រោយយកឈ្នះក្រុមតោខៀវ Chelsea ក្នុងលទ្ធល ១ទល់០ កាលពីយប់មិញ ។


មួយគ្រាប់របស់កីឡាករ Youri Tielemans នៅនាទី៦៣ បានធ្វើក្រុម Leicester City ឈ្នះពាន F A Cup ក្រោមការដឹកនាំរបស់ លោក Brendan Rodgers ។
គួររម្លឹកថា ក្រុម Leicester City ធ្លាប់ជោគជ័យម្តង ក្នុងឆ្នាំ២០១៥-២០១៦ ក្រោមការដឹកនាំរបស់លោក Claudio Ranieri ដែលបានជួយក្រុមកញ្ជ្រោង ប្រម៉ូតឡើងពី English Championship នឹងបន្តឈ្នះពាន Premier League ផងដែរ ។


សូមបញ្ជាក់ថា បន្ទាប់ពីជោគជ័យខ្លាំង ដោយឈ្នះពាន F A Cup ក្នុងរដូវកាលនេះ ក្រុម Leicester City ក៏មានកៅអីក្របខណ្ឌ Uefa Champion League ផងដែរ ដោយស្ថិតនៅលេខ៣ ឆ្លងកាត់៣៦ប្រកួត ឈ្នះ២០ ស្មើ៦ ចាញ់១០ មាន៦៦ពិន្ទុ នៅសល់ប្រកួតទៀតបញ្ចប់រដូវកាល ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner