វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ ចំនួន ៥០ម៉ឺនដូសទៀត បានមកដល់កម្ពុជាហើយ!

អត្ថបទដោយ៖
ធី ដា

វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ (Sinovac) ចំនួន៥០ម៉ឺន ដូសបន្ថែមទៀត បានដឹកតាមជើងយន្តហោះ មកដល់ប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១។ វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ៥០ម៉ឺនដូស បានត្រូវរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីរដ្ឋាភិបាលចិន នាពេលកន្លងទៅ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩នៅកម្ពុជាហើយ។

សូមបញ្ជាក់ថា នេះលើកទី៤ហើយ ដែលវ៉ាក់សាំស៊ីណូវ៉ាក់ បានមកដល់កម្ពុជាតាមរយៈការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការមកដល់កម្ពុជាជើងទី១ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ មានចំនួន១.៥លានដូស។ លើកទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ និងនៅលើកទី៣ ចំនួន៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២១៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner