កម្ពុជាបន្តរកឃើញបន្ថែមទៀត ករណីវិជ្ជមានអ្នកកើតជំងឺកូវីដ-១៩ ចំនួន ៣៥០នាក់ និងស្លាប់ចំនួន ៣នាក់

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសថារកឃើញបន្ថែមទៀតករណីវិជ្ជមានអ្នកកើតជំងឺកូវីដ-១៩ ថ្មី ចំនួន ៣៥០នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសចំនួន ៩នាក់។ យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងសុខាភិបាលបានបញ្ជាក់ដែរថាបានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន១៣៨០នាក់។

ដោយឡែកនៅថ្ងៃនេះដែរ ក្រសួងសុខាភិបាលបានឱ្យដឹងថាមានករណីស្លាប់ជំងឺកូវីដ-១៩ ចំនួន ៣នាក់ផងដែរ
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា មាន៖ ករណីឆ្លងសរុប៖ ២២,១៨៤នាក់, ជាសះស្បើយសរុប៖ ១២,១២០នាក់, ករណីស្លាប់សរុប៖ ១៥០នាក់, និងករណីនាំចូលពីក្រៅប្រទេសសរុបៈ ៦៣០នាក់ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner