នៅខេត្តសៀមរាបមានអ្នកជំងឺកូវីដ-១៩ ២នាក់ ម្នាក់ជាកុមារាអាយុ ១ឆ្នាំ៦ខែ បានជាសះស្បើយ

អត្ថបទដោយ៖
ធី ដា

ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា បានព្យាបាលជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ ដូចមានរាយនាមខាងក្រោម៖១- ឈ្មោះ សូរ សារ៉ាន់ ភេទស្រី អាយុ៣៧ឆ្នាំ អាសយដ្ឋានភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ២- ឈ្មោះ ត្រេង បញ្ញា ភេទប្រុស អាយុ១ឆ្នាំ៦ខែ អាយសយដ្ឋានភូមិពោធិ៍ ឃុំពង្រក្រោម ស្រុកជីក្រែង។

សេចក្តីជូនព័ត៌មានមួយផ្សព្វផ្សាយដោយរដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា អ្នកជាសះស្បើយទាំងពីរនាក់ខាងលើ ត្រូវបានក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ សូមជម្រាបថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨១នាក់ បានព្យាបាលជាសះ-ស្បើយចំនួន២២នាក់ ស្លាប់២នាក់ និង ៥៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner