អត្តពលិកតេក្វាន់ដូ W T ២រូប បានចេញដំណើរទៅប្រកួតជម្រុះប្រកួតដណ្តើមសិទ្ធចូលរួមអូឡាំពិក ទីក្រុងតូក្យ

អត្ថបទដោយ៖
សារ៉ាន ទីងី

លោកគ្រូ ឆយ យ៉ុងស៊ុគ កីឡាការិនី ខេស៊ី និងកីឡាករ វ៉ា មិថុនា កំពុងតែធ្វើដំណើរ ទៅប្រទេស ហ្សកដង់ ដើម្បីចូលរួមប្រកួតដណ្តើមសិទ្ឋចូលរួមអូឡាំពិកទីក្រុងតូក្យ ប្រទេសជប៉ុន ឆ្នាំ២០២០ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ។

គួររម្លឹកថា កីឡាតេក្វាន់ដូ W T ជាប្រភេទកីឡាសក្តានុពលរបស់កម្ពុជា តែងតែដណ្តើមមេដាយមាស ប្រាក់ និងសំរិទ្ធពីឆាកអន្តរជាតិ ដូចជាព្រឹត្តការណ៍ កីឡាស៊ីហ្គេម ជារៀងរាល់២ឆ្នាំម្តង ។ ព្រឹត្តការណ៍កីឡាកម្រិតអាស៊ី កីឡាការិនី ស៊ន ស៊ាវម៉ី ដណ្តើមបានមេដាយមាសមួយគ្រឿង ជូនកម្ពុជា ក្នុងឆ្នាំ២០១៤ ពីប្រទេសកូរ៉េខាងត្បូង និងមេដាយសំរិទ្ធមួយគ្រឿង ពីស៊ីហ្គេម ក្នុងឆ្នាំ២០១១ នៅប្រទេសឥណ្ឌូនេស៊ី និងមេដាយមាស ២សម័យកាលជាប់ៗគ្នា ក្នុងឆ្នាំ២០១៣ នៅមីយ៉ាន់ម៉ា និង២០១៧ នៅម៉ាឡេស៊ី ។ ក្រៅពីនោះក៏មានកីឡាករ កីឡាការិនីជាច្រើនទៀត ដណ្តើមបានមេដាយប្រាក់ និងសំរិទ្ធផងដែរ ។

សូមបញ្ជាក់ថា សម្រាប់កម្ពុជាកីឡាការិនី ស៊ន ស៊ាវម៉ី ឈ្នះវគ្គជម្រុះទទួលបានសិទ្ធចូលរួមព្រឹត្តការណ៍ កីឡាអូឡាំពិក ទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ឆ្នាំ២០១៦ ដោយឈ្នះកីឡាករិនីហ្វីលីពីន ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner