អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦៣លាន៧១ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៣៩ម៉ឺននាក់ និងជាសះស្បើយ១៤២លាន១៦ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦៣លាន៧១ម៉ឺន៧ពាន់៧៦០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៣៩ម៉ឺន៣ពាន់៣៣៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៤២លាន១៦ម៉ឺន២ពាន់៥៩០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៧១ម៉ឺន៥ពាន់៩៥១នាក់ ស្លាប់ចំនួន៦០ម៉ឺន១៤៧នាក់ និងជាសះស្បើយចំនួន២៧លាន១៣ម៉ឺន៦ពាន់២០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៤លាន៩៦ម៉ឺន៤ពាន់៩២៥នាក់ ស្លាប់២៧ម៉ឺន៤ពាន់៤១១នាក់ និងជាសះស្បើយ២១លាន១៦ម៉ឺន៧ពាន់៦០៩នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៥លាន៦២ពាន់៧ពាន់៤៧៥នាក់ ស្លាប់ចំនួន៤៣ម៉ឺន៥ពាន់៨២៣នាក់ និងជាសះស្បើយ១៤លាន៩ម៉ឺន៧ពាន់២៨៧នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner