ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗជិត១ម៉ឺនករណី និងអ្នកស្លាប់២៥នាក់នៅក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានរកឃើញអ្នកឆ្លង COVID-19 ថ្មីៗរហូតដល់៩,៦៣៥នាក់ក្នុងពេលរយៈ២៤ម៉ោងមកនេះ ដោយ៦,៨៥៣នាក់ក្នុងចំណោមអ្នកឆ្លងថ្មីៗទាំងនេះ ត្រូវបានរាយការណ៍ចេញពីពន្ធនាគារមួយចំនួន ។
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃ ក៏បានរាយការណ៍ពីអ្នកជំងឺ២៥នាក់ទៀតបានស្លាប់ផងដែរ នៅក្នុងរយៈពេលដូចគ្នា ។ បច្ចុប្បន្នប្រទេសថៃកំពុងតែស្ថិតនៅក្នុងដំណាក់កាលទប់ទល់រលកទី ៣ នៃការឆ្លងរាតត្បាត COVID-19 ។
គួរបញ្ជាក់ថា ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសថៃកើនឡើងដល់១១ម៉ឺន១ពាន់៨២ករណី ក្នុងនោះមានអ្នកស្លាប់៦១៤នាក់ និងជាសះស្បើយវិញជាង៦ម៉ឺន៧ពាន់នាក់ ៕ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner