អ្នកវិទ្យាសាស្រ្តអង់គ្លេសបានទទួលស្គាល់ថា វីរុស Covid-19 បំប្លែងខ្លួនថ្មីឥណ្ឌាឆ្លងសាហាវជាងវីរុសបំប្លែងខ្លួនថ្មីអង់គ្លេសទៅទៀត

បរទេស៖ ក្រុមអ្នកវិទ្យាសាស្រ្តអង់គ្លេសបានទទួលស្គាល់ថា វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីឥណ្ឌា មានលទ្ធភាពចម្លងខ្លាំងជាងវីរុសបំប្លែងខ្លួនថ្មីអង់គ្លេស Kent ទៅទៀត ។
ក្រុមអ្នកវិទ្យាសាស្រ្តអំពីជំងឺរាតត្បាតហៅកាត់ SPI-M បញ្ជាក់ថា ពួកគេមានទំនុកចិត្តថា មេរោគប្រភេទ B.1.617.2 គឺងាយឆ្លងជាងវីរុសបំប្លែងផ្សេងៗនាពេលបច្ចុប្បន្នទៅទៀត ហើយវាអាចឆ្លងខ្លាំងជាងវីរុសទាំងនោះ បានយ៉ាងងាយដល់ទៅ៥០ភាគរយឯណោះ ។ វីរុសបំប្លែងខ្លួនថ្មីអង់គ្លេស Kent ត្រូវបានគេដឹងថា ឆ្លងខ្លាំងជាងកូវីដ១៩ទម្រង់ដើមរហូតដល់ទៅ៧០ភាគរយ ដូចនេះបើតាមការគណ នាទៅ វីរុសបំប្លែងខ្លួនថ្មីឥណ្ឌាអាចឆ្លងសាហាវជាងវីរុសកូវីដ១៩ធម្មតា រហូតដល់ទៅ១២០ភាគរយឯណោះ ។
យ៉ាងណាមិញ អ្នកវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលអង់គ្លេសបាននិយាយថា ពួកគេជឿជាក់ថា វីរុសបំប្លែងខ្លួនថ្មីនេះ មិនមានគ្រោះថ្នាក់ខ្លាំងទេ ហើយវ៉ាក់សាំងប្រឆាំងនឹងវាក៏ទំនងជាមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគដ៏កាចសាហាវមួយនេះផងដែរ ៕ ប្រភព៖ Daily Mail

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner