អង់គ្លេសត្រៀមបើកប្រទេសទាំងមូលឡើងវិញ ស្របពេលមានការព្រួយបារម្ភពីការកើនឡើងវីរុស Covid-19 បំប្លែងខ្លួនថ្មីឥណ្ឌា

អង់គ្លេស៖ ប្រជាជននៅចក្រភពអង់គ្លេសចាប់ផ្តើមមានសេរីភាព និងប្រក្រតីឡើងវិញជាបណ្តើរៗហើយ ចាប់ពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រោយបំរាមកូវីដ១៩ត្រូវបានដកឈានដល់ដំណាក់កាលទី៣ ពោលគឺស្ទើរតែទាំងស្រុងហើយ ដូច្នេះពល រដ្ឋអាចជួបជុំគ្នា ដើរកម្សាន្តទាំងយប់ថ្ងៃ ទៅមើលព្រឹត្តិការណ៍កីឡា ចូលហាង ក្លឹបកម្សាន្ត និង ភោជនីយដ្ឋានជាដើម ។
ការដកបំរាមខាងលើនេះ បានធ្វើឡើងចំពេលដែលមានក្តីកង្វល់នៃចំនួនករណីវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីមកពីឥណ្ឌាកំពុងកើនឡើងនៅចក្រភពអង់គ្លេស ខណៈដែលរដ្ឋាភិបាលបានអំពាវនាវថា ខ្លួនមិនបានយកអ្វីចេញពីតុក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងខ្លួនឥណ្ឌានេះទេ ។ ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេសលោក Matt Hancock បាននិយាយថា វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីឥណ្ឌា ដែលត្រូវបានគេស្គាល់ជាផ្លូវការថា B.1.617.2 គឺអាចចម្លងលឿនជាងវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីអង់គ្លេស ដោយកន្លងមក អង្គការសុខភាពពិភពលោក WHO ចាត់ទុកវា (វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីឥណ្ឌា) ជាការព្រួយបារម្ភកម្រិតសកល ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេសរូបនេះ បានថ្លែងប្រាប់ទូរទស្សន៍ BBC នៅថ្ងៃអាទិត្យម្សិលមិញថា រឿងនេះនៅមិនទាន់ចប់ទេ… វីរុសដ៏កាចសាហាវនេះទើបតែមានសន្ទុះបន្តិចប៉ុណ្ណោះ ដូច្នេះហើយ យើងទាំងអស់គ្នាត្រូវតែមានការយកចិត្តទុក និង ប្រុងប្រយ័ត្នបន្តិចបន្ថែមទៀត ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner