ប្រមុខអង្គការសហប្រជាជាតិអំពាវនាវអោយមានបទឈប់បាញ់ជាបន្ទាន់ នៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន

ស្វីស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នៅថ្ងៃអាទិត្យម្សិលមិញបញ្ជាក់ថា អរិភាពរវាងអ៊ីស្រាអែល និងតំបន់ហ្គាហ្សាពិតជាគួរឱ្យរន្ធត់ណាស់ ហើយបានអំពាវនាវអោយមានបទឈប់បាញ់ជាបន្ទាន់ ។
ថ្លែងបើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានសមាជិក ១៥រូបស្តីពីជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន លោក Guterres បាននិយាយថា អង្គការសហប្រជាជាតិកំពុងអូសទាញគ្រប់ភាគីទាំងអស់ឆ្ពោះទៅរកបទឈប់បាញ់ជាបន្ទាន់ និងបានទទូចឱ្យពួកគេអនុញ្ញាតឱ្យកិច្ចខិតខំប្រឹងប្រែងក្រុមស្រមុះស្រមួលទទួលបានជោគជ័យ ។ រហូតមកទល់ពេលនេះ មិនទាន់មានការឯកភាពគ្នាលើសេចក្តីថ្លែងការណ៍រួមជាសាធារណៈនៅឡើយទេ ដោយសារតែអាមេរិកដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់អ៊ីស្រាអែលមិនជឿថា វានឹងមានប្រយោជន៍ ។
សូមជម្រាបថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក្នុងរយៈពេលមួយសប្ដាហ៍មកនេះ បានកើនដល់ ១៩២នាក់ហើយ ក្នុងនោះមានកុមារ៥៨នាក់ និងស្ត្រី៣៤នាក់ ។ ចំណែកឯអ៊ីស្រាអែលក៏បានរាយការណ៍ពីមនុស្ស១០នាក់បានស្លាប់ផងដែរ ក្នុងនោះមានកុមារ២នាក់នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស់ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner