ក្រសួងអប់រំបង្ហាញវឌ្ឍភាព នៃការរៀបរៀងនិពន្ធ និងកែលម្អសៀវភៅកម្រិតឧត្តមសិក្សា

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញអំពីវឌ្ឍនភាព នៃការរៀបរៀង និពន្ធ និងកែលម្អសៀវភៅនៅកម្រិត ឧត្តមសិក្សា ដោយអនុវត្តថវិកាស្រាវជ្រាវដើម្បីអភិវឌ្ឍ នៃមូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា គិតមកទល់សប្ដាហ៍ទី១ នៃខែឧសភា ឆ្នាំ២០២១ មានគ្រឹះស្ថាន ឧត្តមសិក្សារដ្ឋ និងឯកជន ចំនួន ១៩ ដាក់ពាក្យស្នើសុំអនុវត្តថវិកាស្រាវជ្រាវ ដើម្បីអភិវឌ្ឍ សម្រាប់ការរៀបរៀង និពន្ធ និងកែលម្អសៀវភៅសិក្សា សរុបចំនួន ១០៨៨ចំណងជើង។

ក្រសួងធ្វើការវាយតម្លៃចំពោះ ការបោះជំហានប្រកបដោយមនសិការវិជ្ជាជីវៈ នៃគ្រឹះស្ថានឧត្តមសិក្សា និងបុគ្គិលអប់រំទាំង អស់ ក្នុងការរៀបចំរៀង និពន្ធ និងកែលម្អសៀភៅសិក្សា ដើម្បីបង្កើនបរិមាណ លើកកម្ពស់គុណភាព និងពង្រឹងសមធម៌ នៃធនធានសិក្សាជាខេមរភាសា ជូននិស្សិតដែលកំពុងបន្ដការសិក្សា និងត្រៀមខ្លួនធ្វើការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា៕ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner