ដំបូងខេត្តសៀមរាប នំាយកគ្រឿងឧបភោគ បរិភោគ ប្រគល់ជូនដល់ រដ្ឋបាលខេត្ត ដើមី្បយកទៅប្រើប្រាស់ និងផ្តល់ជូនពលរដ្ឋធ្វើចត្តា ឡីស័ក

អត្ថបទដោយ៖
ជា សេឌី

ប្រតិភូសាលា ដំបូងខេត្តសៀមរាប ដឹកនាំដោយលោក ជី សុខ ប្រធានសាលាដំបូងខេត្ត និងលោក កើត វណ្ណារ៉េត  ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បាននាំយកនូវអំណោយ មានអង្ករ ២តោន , មី ២០០កេស តូច , ត្រីខ ២០កេស , ប្រេងឆា ៣០កេស , ទឹកត្រី ១០០យួរ , ទឹកស៊ីអ៊ីវ ១០០យួរ មកប្រគល់ដល់រដ្ឋបាលខេត្ត ដើមី្បយកទៅប្រើប្រាស់ និងផ្តល់ជូនពលរដ្ឋធ្វើចត្តាឡីស័ក និង ពលរដ្ឋខ្វះខាតនៅក្នុងអំឡុងពេលធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅខេត្តសៀមរាប  ក្នុងព្រឹត្តិការណ៍ ២០កុម្ភះ  ។ ពិធីប្រគល់នេះបានប្រព្រឹត្តទៅក្រោម វត្តមានរបស់ឯកឧត្តម ទៀ សីហា អភិបាល ខេត្តសៀមរាប  ។

លោក ជី សុខ  និង លោក កើត វណ្ណារ៉េត បានបញ្ជាក់ថា ក្នុងពេលវេលានេះ យើងត្រូវតែចាំបាច់ចូលរួមជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី  ក្នុងពេលដែលប្រជាពលរដ្ឋ បានកំពុងជួបនូវវិបត្តិជម្ងឺកូវិដ១៩ សំខាន់បងប្អូនប្រជាពលរដ្ឋនៅខេត្តសៀមរាប មួយចំនួនទទួលរងគ្រោះធ្វើឲ្យប៉ះពាល់នូវជម្ងឺដ៏កាចសាហាវនេះ ។ ម៉្យាងទៀតដោយមើលឃើញនូវភាពចាំបាច់របស់រដ្ឋបាលខេត្តចំពោះមុខ ក្នុងការប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ ជម្ងឺកូវិដ១៩ ក្នុងការរួមគ្នាកាត់ផ្តាច់ខ្សែចម្លង កុំឲ្យមានការឆ្លងចូលទៅក្នុងសហគមន៍ ។

ឯកឧត្តម ទៀ សីហា ក៏បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌  របស់ប្រតិភូសាលាដំបូងខេត្ត ដែលបានលះបង់នូវធនធានផ្តល់ជូននូវសម្ភារៈ គ្រឿងឧបភោគ បរិភោគ បម្រើការក្នុងការប្រយុទ្ធប្រឆាំង បង្កា ទប់ស្កាត់ជម្ងឺកូវិដ ក្នុងការរួមគ្នាកាត់ផ្តាច់ខ្សែចម្លងជម្ងឺកូវិដ១៩ ជាមួយរដ្ឋបាលខេត្តសៀមរាប  ។ 

ឯកឧត្តមក៏បានជម្រាបជូនផងដែរថា ក្នុងករណីដែលកម្ពុជាយើងបានកំពុងជួបនូវវិបត្តិជម្ងឺកូវិដ១៩នេះ   អាជ្ញាធរខេត្តបានផ្តល់នូវសម្ភារៈ ឧបករណ៍ប្រើប្រាស់ជូនទៅតាមបណ្តាក្រុង ស្រុក រួមទាំងគ្រឿងឧបភោគបរិភោគ ក្នុងការផ្គត់ផ្គង់ដល់បងប្អូនដែលបានវិលមកពីក្រៅប្រទេស និង រាជធានី ខេត្ត ដែលជួបនូវហានីភ័យខ្ពស់នៃជម្ងឺកូវិដ១៩ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌល ក្រុង ស្រុក ។

 ឯកឧត្តមបានបញ្ជាក់ថា រដ្ឋបាលខេត្ត បានគិតគូរក្នុងការបង្កើនសមត្ថភាពកាត់ផ្តាច់ខ្សែចម្លងវាប្រសើរជាងការប្រមូលកម្លាំងទៅទប់ទល់ ក្នុងពេល និងក្រោយពេលមានការផ្ទុះជម្ងឺកូវីដ-១៩ ក្នុងសហគមន៍  នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។ ក្នុងនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សំខាន់នៅខេត្តសៀមរាប សូមបងប្អូនត្រូវចូលរួមអនុវត្តវិធានការណ៍របស់រាជរដ្ឋាភិ    បាល៣កុំ ៣ការពារ និង២ចូលរួម ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត និង បន្តប្រកាន់នូវវិធានសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនទៀតផង ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner