រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ផ្តល់ឧបករណ៍តេស្តរហ័ស ចំនួន១ម៉ឺន គ្រឿង និងសំលៀកបំពាក់ការពារ (PPE) ជូនរដ្ឋបាលស្រុកបាទី ខេត្តតាកែវ

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានផ្តល់ឧបករណ៍តេស្តរហ័ស STANDARD Q COVID-19 Ag Test ចំនួន១ម៉ឺនគ្រឿង និងសំលៀកបំពាក់ការពារ (PPE) ចំនួន ២០០ កំប្លេរ ជូនរដ្ឋបាលស្រុកបាទី និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ដើម្បីប្រើប្រាស់ក្នុងការចុះយកសំណាកតេស្តរហ័សដល់កម្មករ កម្មការិនី នៅរោងចក្រវ៉ូណាមី រោងចក្រ PV រោងចក្រជេឌីតូយូស៊ីម៉ា និងរោងចក្រសាន់បូ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធទាំងអស់ ដែលបច្ចុប្បន្នកំពុងតែធ្វើចត្តាឡីស័កនៅតាមបណ្តាឃុំទាំង១៥ និងនៅតាមផ្ទះ។

ឯកឧត្តម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាសុខភាព និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំក្រសួងសុខាភិបាល និងវិធានការ «៣កុំ ៣ការពារ» របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner