សមត្ថកិច្ច ចុះណែនាំដល់អ្នកបើកបររថយន្តដឹកទំនិញធុនធំ មិនឲ្យបើកចូល ក្នុងក្រុងប៉ៃលិន

ខេត្តប៉ៃលិន ៖ កងកម្លាំងសមត្ថកិច្ចចុះឃាត់ និងណែនាំដល់ម្ចាស់រថយន្តធុនធំ មិនឱ្យបើកចូលក្នុងក្រុងប៉ៃលិនបន្តទៀត។ ហេតុការណ៍ចុះឃាត់រថយន្តធុនធំបើកបរចូលក្នុងក្រុងនេះ បានធ្វើឡើងនៅវេលាម៉ោង២រសៀល ថ្ងៃ១៦ ខែឧសភាឆ្នាំ២០២១ នេះ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ចំណុចផ្លូវបំបែកចម្ការកាហ្វេ ស្ថិតនៅភូមិចម្ការកាហ្វេ សង្កាត់ទួលល្វាក្រុងប៉ៃលិន ខេត្តប៉ៃលិន។

យោងតាមការឱ្យដឹងពីលោកឧត្តមសេនីយ៍ត្រី គិត ធីរ៉ា ស្នងរងទទួលបន្ទុកផែនចរាចរណ៍នៃស្នងការនគរបាលខេត្តប៉ៃលិន វិធានការនេះ រៀបចំឡើង ក្រោយពីថយន្តធន់ធំ១គ្រឿងដឹកផ្ទាំងដែកសំណាញ់ក្រឡាប់ចាក់ចោលពេញផ្លូវនៅចំណុចវិមានឯករាជ្យក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន និងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ។ ម្យ៉ាងវិញទៀត ការបើកបររថយន្តធំៗ ចូលក្នុងក្រុងគឺបំពាននឹងបំរាមរបស់រដ្ឋបាលខេត្តប៉ៃលិនដែលកំណត់នាពេលកន្លងមកផងដែរ ។

លោកឧត្តមសេនីយ៍ត្រី គិត ធីរ៉ា បានឲ្យដឹងដែរថា ៖ ក្រោយមានការណែនាំពីលោកជំទាវ បាន ស្រមុំ អភិបាលខេត្ត និងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន ស្តីពីការហាមប្រាមរថយន្តដឹកទំនិញធន់ធំបើកបរចូលក្នុងក្រុងជាដាច់ខាត ជាពិសេសគឺនៅពេលថ្ងៃតែម្តង សមត្ថកិច្ចមិនអនុញ្ញាតឱ្យរថយន្តចាប់ពីផ្ទុកទម្ងន់៣តោនកន្លះឡើងទៅចូលក្រុងប៉ៃលិនជាដាច់ខាត ។ សូមបញ្ជាក់ថា ក្នុងពេលចាប់ផ្តើមវិធានការនេះ កម្លាំងសមត្ថកិច្ចបាន ធ្វើការណែនាំដល់ម្ចាស់បញ្ឈប់ការបើកបរចូលក្នុងក្រុងប៉ៃលិន ដោយមិនមានការពិន័យឡើយ៕ ដោយ ចិន្ដា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner