មេដឹកនាំគណបក្សខ្មែររួបរួមជាតិ កោតសរសើរវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩

ភ្នំពេញៈ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិបានកោតសរសើរ និងគាំទ្រចំពោះការចាត់វិធានការរបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ដើម្បីទប់ស្កាត់កុំឲ្យមានការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩។ វិធានការនេះ គឺជាការត្រឹមត្រូវ។

លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ប្រាប់ AMSនៅថ្ងៃទី១៧ខែឧសភានេះថា ជារួមលោកគាំទ្រក្នុងការចាត់វិធានការរបស់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ហើយបើបណ្តែតបណ្តោយឱ្យអ្នកដែលនៅតំបន់ក្រហមដែលមានជំងឺកូវីដ១៩ ចេញដើរពីកន្លែងមួយទៅកន្លែងមួយ ធ្វើឱ្យការឆ្លងរីករាលដាលកាន់តែច្រើនឡើងៗ ព្រោះសូម្បីតែមានការបិទខ្ទប់ក៏ការឆ្លងរាលដាលនៅតែមានច្រើន។

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ (រូបឯកសារ)

លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ថា “ដោយសាររាជរដ្ឋាភិបាលមានវិធានការទាន់ពេលវេលាបានធ្វើឱ្យការឆ្លងរាលដាល ជំងឺកូវីដ១៩ ក៏វាមានកម្រិតមួយមិនមានការឆ្លងរាលដាលខ្លាំង ដោយសារតែមានវិធានការក្នុងការទប់ស្កាត់ ហើយរាជរដ្ឋាភិបាលអនុវត្តគោលការណ៍នេះ គឺបានល្អក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩”។ លោកបានបន្តថា នៅក្នុងដំណាក់កាលនៃការឆ្លងរាលត្បាតជំងឺកូវីដ១៩ គណបក្សខ្មែររួបរួមជាតិក៏បានចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការ ជួយចែកស្បៀងដល់ប្រជាពលរដ្ឋដែលជួយការលំបាកទៅតាមលទ្ធភាពដែលមាន។

ក្នុងនោះលោកបានចុះចែកស្បៀងដល់បុគ្គលិកមន្ទីរពេទ្យបង្អែក និងប្រជាពលរដ្ឋនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ,នៅមន្ទីរពេទ្យពោធិ៍ពីរ (មន្ទីរពេទ្យយោធភូមិភាគ៤) ចែកជូនបុគ្គលិកមន្ទីរពេទ្យ និងអ្នកដែលសម្រាកនៅមន្ទីរពេទ្យ, ចែកស្បៀងដល់ប្រជាពលរដ្ឋខ្វះខាតចំនួន១៧០គ្រួសារ នៅភូមិបាក់ខែក សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ, ចែកស្បៀងដល់កម្មករ នៅឃុំក្រាំងល្វា ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ជាដើម៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner