រដ្ឋបាលខេត្តកំពង់ស្ពឺ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៣៨នាក់បន្ថែមទៀត ដែលទើបរកឃើញថ្មី

អត្ថបទដោយ៖
ជា សេឌី

រដ្ឋបាលខេត្តកំពង់ស្ពឺ នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៣៨នាក់ ដែលទើបរកឃើញឆ្លងថ្មីបន្ថែមទៀត។ ក្នុងសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានបញ្ជាក់អំពីចំនួនអ្នកជាសះស្បើយ៨នាក់ផងដែរ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ (ដូចគ្នាបញ្ជីឈ្មោះខាងក្រោម) ត្រូវរួសរាន់ទៅយកសំណាក ឬទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកដែលនៅជិត ព្រមទាំងដាក់ខ្លួនឲ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ។

ក្នុងករណីមានបញ្ហាសុខភាព ឬរោគសញ្ញាសង្ស័យផ្សេងៗ ត្រូវរាយការណ៍បន្ទាន់ជូនអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 012 985 689 / 088 598 4496៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner