កម្ពុជាចាក់វ៉ាក់សាំងលើពលរដ្ឋបានជាង២២ភាគរយហើយ លើពលរដ្ឋ១០លាននាក់ (Video Inside)

ប្រជាពលរដ្ឋជាង៧៥ម៉ឺននាក់ ក្នុងអតីតតំបន់ក្រហមរាជធានីភ្នំពេញ បានទទួលវ៉ាក់សាំងកូវីដ-១៩ ក្នុងរយៈពេល ២០ ថ្ងៃ។ រាជធានីភ្នំពេញបានលុបចោលតំបន់ក្រហមក្នុងរាជធានីដែលធ្លាប់កើតមានតាមតំបន់ក្នុងខណ្ឌទាំង៦ ចាប់តាំងពីថ្ងៃទី១៩ឧសភា។

របាយការណ៍ក្រសួងការពារជាតិ បានឲ្យដឹងថា រយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី១ដល់ ថ្ងៃទី២០ឧសភាឆ្នាំ២០២១ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិបានចាក់ជូនប្រជាពលរដ្ឋនៅអតីត តំបន់ក្រហម បានចំនួន៧៥ម៉ឺន៣ពាន់៤០៩នាក់ ខណៈចាក់លើកទី២ បានចំនួន១៩ម៉ឺន១ពាន់៣០១នាក់។

ក្នុងចំណោមអ្នកចាក់ទាំងជាង៧៥ម៉ឺននាក់នោះ ខណ្ឌមានជ័យ ចាក់បាន១៥ម៉ឺន៤ពាន់១០៧២នាក់, ខណ្ឌដង្កោ ចាក់បាន១៣ម៉ឺន៣ពាន់៣២៣នាក់, ខណ្ឌកំបូល ចាក់បាន១០ម៉ឺន៥ពាន់៣២នាក់, ខណ្ឌពោធិ៍សែនជ័យ ចាក់បាន ២៤ម៉ឺន៥ពាន់៨៧៧នាក់, ខណ្ឌឫស្សីកែវ ចាក់បាន៨ម៉ឺន៤៣៥នាក់ និងខណ្ឌទួលគោក ចាក់បាន៣ម៉ឺន៤ពាន់ ៦៣៥នាក់។ រាជរដ្ឋាភិបាលមានផែនការចាក់ជូនប្រជាពលរដ្ឋក្នុងអតីតតំបន់ក្រហមនោះ ចំនួនជាង៨០ម៉ឺននាក់។

យោងតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២០ឧសភាឆ្នាំ២០២១ ការចាក់វ៉ាក់សាំងទូទាំងប្រទេសក្នុងប្រទេស កម្ពុជាបានធ្វើលើពលរដ្ឋចំនួន២លាន២សែន៦ម៉ឺន៧ពាន់៣៧០នាក់ហើយ នៃចំនួនប្រជាជន គ្រោងចាក់ជាង១០ លាននាក់ ក្នុងនោះអ្នកដេលបានចាក់វ៉ាក់សាំងទាំង២ដូស មានចំនួន១លាន៣សែន៩ម៉ឺន២ពាន់១៨២នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner