FFC បញ្ចេញបញ្ជីឈ្មោះផ្លូវការ ក្រុមជម្រើសជាតិកម្ពុជា (Video Inside)

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបញ្ចេញបញ្ជីឈ្មោះជាផ្លូវការ នៃក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា នៅថ្ងៃនេះ ដើម្បីត្រៀមការប្រកួតជម្រុះជុំទី២ ពូលC នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup Qatar 2022។ ការប្រកួតជម្រុះជុំទី២ នៃពូល C នឹងមានចំនួន៣ប្រកួត ចុងក្រោយ ចាប់ពីថ្ងៃទី៣ខែមិថុនា ឆ្នាំ ២០២១តទៅ។

បញ្ជីឈ្មោះកីឡាករ ក្រុមជម្រើសជាតិកម្ពុជា សម្រាប់ត្រៀម ក្នុងការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី២ ពូល C នឹងធ្វើនៅក្នុងប្រទេសបារ៉ែន។ ក្រុមជម្រើសជាតិកម្ពុជា នឹងជួបជាមួយក្រុម ជម្រើសជាតិបារ៉ែន នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១, ជួបជាមួយក្រុមអ៊ីរ៉ាក់ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ និងបន្ត ជួបជាមួយក្រុមអ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។

នេះជាការប្រកួតបង្គ្រប់កិច្ចចុងក្រោយរបស់កម្ពុជា ដោយកម្ពុជាត្រូវធ្លាក់ចេញពីការប្រកួតត្រឹមជុំទី២នៃ ពូល C ប​ន្ទាប់ពីឆ្លងកាត់៥ប្រកួតកន្លងទៅក្នុងពូល C នេះ គឺក្រុម កម្ពុជាស្មើ១ប្រកួតជាមួយក្រុមហុងកុង ១ទល់នឹង១, និងចាញ់៤ប្រកួត ដោយក្រុមកម្ពុជាស្ថិតនៅចំណាត់ថ្នាក់ លេខ៥បណ្តោះអាសន្ន ក្នុងចំណោម៥ក្រុមនៃពូលC ដែលមានអ៊ីរ៉ាក់ ដែលកំពុងឈរលេខ១បណ្តោះអាសន្ន, បារ៉ែន លេខ២, អ៊ីរ៉ង់ លេខ៣ ហុងកុង លេខ៤ និងកម្ពុជា លេខ៥។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner