ក្រុមជម្រើសជាតិកម្ពុជា គ្រោងចេញទៅប្រទេសបារ៉ែន (Video Inside)

ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា គ្រោងនឹងចេញដំណើរទៅប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកក្នុង ប្រទេសបារ៉ែន នាយប់ថ្ងៃទី២៧ឧសភាឆ្នាំ២០២១។ យោងតាមគម្រោង ក្រុមជម្រើសជាតិកម្ពុជា នឹងជួបជាមួយ ក្រុមជម្រើសជាតិបារ៉ែននៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១, ជួបជាមួយក្រុមអ៊ីរ៉ាក់ នាថ្ងៃទី៧ខែមិថុនា ឆ្នាំ២០២១ និង បន្ត ជួបជាមួយក្រុមអ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ សម្រាប់ការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី២ នៃពូល C។

អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក កែវ សារ៉េត បានថ្លែងថាដោយ សារការពេលវេលាខ្លី ក្រុមជម្រើសជាតិកម្ពុជាមិនបានប្រមូលផ្តុំការហ្វឹក ហាត់នៅក្នុងស្រុកឡើយ ដោយនឹងត្រូវ ចេញដំណើរនាវេលាម៉ោង១១និង៥៥នាទីយប់ ថ្ងៃទី២៧ ឧសភា ឆ្ពោះទៅកាន់ប្រទេសបារ៉ែនតែម្តង។  លោកកែវសារ៉េត បានបន្តថា ក្រុមកម្ពុជានឹងត្រូវស្នាក់នៅរយៈពេល១៥ថ្ងៃ ដោយចាប់ផ្តើមហ្វឹកហាត់បច្ចេក ទេសនៅលើទឹកដីប្រទេសបារ៉ែនតែម្តង គឺនៅប្រមាណមួយសប្តាហ៍ មុនពេលក្រុមកម្ពុជាជួបនឹងក្រុមម្ចាស់ផ្ទះ។

ការប្រកួតលើទឹកដីប្រទេសបារ៉ែននាពេលខាងមុខនេះ គឺជាការប្រកួតបង្គ្រប់កិច្ចចុងក្រោយរបស់កម្ពុជាតែប៉ុណ្ណោះ ដោយសារកម្ពុជាបានធ្លាក់ចេញពីការប្រកួតត្រឹមជុំទី២នៃពូល C រួចទៅហើយ ប​ន្ទាប់ពីឆ្លងកាត់៥ប្រកួត កន្លងមកក្នុងពូលC នេះ ។ ជាលទ្ធផលពេលនោះ គឺក្រុមកម្ពុជាស្មើ១ប្រកួតជាមួយក្រុមហុងកុង ដោយពិន្ទុ១ទល់ នឹង១, និងបានចាញ់៤ប្រកួត។

ក្រុមកម្ពុជាបានស្ថិតនៅចំណាត់ថ្នាក់លេខ៥បណ្តោះអាសន្ន ក្នុងចំណោម៥ក្រុម នៃពូលC ដែលមានអ៊ីរ៉ាក់កំពុងឈរលេខ១ បណ្តោះអាសន្ន, បារ៉ែនលេខ២, អ៊ីរ៉ង់ លេខ៣, ហុងកុងលេខ៤ និង កម្ពុជា លេខ៥។ ក្រុមជម្រើសជាតិកម្ពុជាដែលមានសមាសភាព២៤នាក់រួមទាំងគ្រូបង្វឹកដែរនោះ គ្រោងនឹងវិល ត្រឡប់មកកាន់កម្ពុជាវិញ នាថ្ងៃទី១២ ខែ មិថុនា ឆ្នាំ ២០២១។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner