ខេត្តកោះកុង រកឃើញអ្នកឆ្លងថ្មី៤នាក់ (Video Inside)

ខេត្តកោះកុងបានរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ថ្មីចំនួន៤នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ការឆ្លងនៅថ្ងៃទី២៧នេះ ត្រូវគេឃើញថាមានតួលេខថយចុះ១១នាក់បើប្រៀបធៀបនឹងម្សិលមិញដែលមានការឆ្លង ច្រើនដល់១៥នាក់នោះ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំង៤នាក់ចុងក្រោយរួមមាន២នាក់ក្នុងស្រុកស្រែ អំបិលនិង២នាក់ដទៃទទៀត ស្ថិតក្នុងស្រុកមណ្ឌលសីមា។ ខេត្តកោះកុងគិតត្រឹមរយៈពេល២ថ្ងៃជាប់គ្នានេះ ការ ឆ្លងកូវីដ១៩ក្នុងសហគមន៍មានចំនួនសរុប១៩នាក់ហើយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner