ខេត្តកំពង់ធំ មានអ្នកឆ្លងកូវីដ១៧នាក់ (Video Inside)

ខេត្តកំពង់ធំ បានរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មីចំនួន១៧នាក់ ថែមទៀតនៅក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ។ យោងតាមរដ្ឋបាលខេត្ត ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ១៧នាក់ នៅថ្ងៃនេះ គឺជាការឆ្លងនៅក្នុង សហគមន៍ចំនួន១៦នាក់ និងម្នាក់ទៀតបានឆ្លងលើពលករទើបត្រលប់មកពីប្រទេសថៃ។ ការរកឃើញ ឆ្លងថ្មី នៅថ្ងៃនេះ ត្រូវគេមើលឃើញថា ជាចំនួនដែលស្រកចុះជាងកាលពីម្សិលម៉ិញចំនួន ៥នាក់ ដែលម្សិលម៉ិញ ត្រូវបានគេរកឃើញចំនួន ២២នាក់ ។

អ្នកទាំង១៧នាក់ឆ្លងថ្មីនៅថ្ងៃនេះ រួមមានពលរដ្ឋនៅស្រុកតាំងគោកចំនួន ១៥នាក់, នៅស្រុកស្ទោងម្នាក់ និងនៅស្រុកបារាយណ៍ចំនួនម្នាក់។ ខេត្តកំពង់ធំ មានអ្នកវិជ្ជមានកូវីដ-១៩ សរុប ចំនួន ២២៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ៨២នាក់ និងអ្នកឆ្លងកំពុងព្យាបាលក្នុងមន្ទីរ ពេទ្យ មានចំនួន ១៤៥នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner